ព័ត៌មានជាតិ

រថយន្តដឹកការតុងរោងចក្រ ចាប់ហ្វ្រាងមិន​ជាប់បុកម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញៈ រថយន្តដឹកការតុងរោងចក្រ ចាប់ហ្វ្រាង​មិន​ជាប់បុកម៉ូតូបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរវដលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តៃកុរថយន្តមានឈ្មោះ ស្រឿន ស្រស់ អាយុ២២ឆ្នាំ ស្នាក់នៅភូមិត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិផ្កូវ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ចំណែកជនរងគ្រោះទាំង២នាក់ពុំបានអត្តសញ្ញាណទេ។

បើតាមប្រភពព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានបុរស២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1A-6440 បើកក្នុងទិសដៅពីរត្បូងទៅជើង ស្រាប់មកដល់ចំណុចកើតហេតុ ក៏មានក្រុមកម្មករធ្វើសំណង់របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបានចេញមកនិងឈបិតផ្លូវពេលនោះម៉ូតូរបស់ជនរងគ្រោះបានឈប់ ហើយនូវពេលនោះដែលស្រាប់មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3.D2920 បើកស្របទិសគ្នាចាប់ហ្វ្រាងមិនជាប់ក៏ជ្រុលទៅបុក​ពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់ ភ្លាមៗនោះដែរក៏មានរ​ថយន្តសង្រ្គោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីររុស្ស៊ី។

ពេលនោះដែរតៃកុងរថយន្តបានបើកទ្វារថយន្តបំរុងរត់គេចខ្លួនតែត្រូវបានបងប្អូនអ្នកធ្វើដំណើរតាមផ្លូវជួយដេញចាប់បានហើយប្រគល់អោយសមត្ថកិច្ច។

ក្រោយពី​កើតហេតុរួច សម្ថតកិច្ចចរាចរណ៍មូលដ្ឋានសហការ​ជាមួយនិងសម្ថតកិច្ចចរាចរណ៍រាជធានីភ្នំពេញ មកស្ទូចយករថយន្តនិងអ្នកបើកបរទៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

https://youtu.be/CfMrw_8sc6c

មតិយោបល់