ព័ត៌មានជាតិ

បើករថយន្តលឿនដូចហោះទៅបុកនិងកិនស្ត្រីដែលកំពុងអង្គុយលក់បន្លែស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយបុរសម្នាក់បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកស្ត្រីម្នាក់ដែលកំពុងអង្គុយលក់បន្លែងតាមចិញ្ចើមផ្លូវក្នុងផ្សារដើមគរ បណ្តាលឲ្យរថយន្តកិនជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោយ ផ្លូវព្រះមុនីរ៉េត សង្កាត់ ផ្សារដើមគរ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវបានរថយន្តបុកស្លាប់ខាងលើនេះមានឈ្មោះ វ៉ន សូនី អាយុ៥០ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅស្វាយរលំ ក្រុងតាខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកអ្នកបើកបររថយន្តបង្កមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុគេបានឃើញគេបានឃើញស្ត្រីរងគ្រោះអង្គុយលក់បន្លែនៅកន្លែងដែលខ្លួនធ្លាប់លក់ដូចសព្វដង ខណ:នោះស្រាប់តែមានរថយន្តបង្ក ម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AF-9482 បើកបរដោយបុរសម្នាក់ ពុំស្គាល់ឈ្មោះ បើករថយន្តក្នុងស្ថានភាពស្រវឹងស្រាជោគជាំទិសដៅពីកើតទៅលិចបានបើកមកបុកជនរងគ្រោះដែលកំពុងអង្គុយលក់បន្លែយ៉ាងពេញទំហឹង និងកិនជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗ រីឯរថយន្តត្រូវបានគាំងជាប់ជាមួយបន្លែដែលកល់កង់រថយន្តធ្វើឲ្យរថយន្តថយក្រោយពុំបាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងបាននាំយកម្ចាស់រថយន្តព្រមទាំងរថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើអនុវត្តទៅតាមនីតិវិធីច្បាប់។ ប៉ុន្តែសូមបញ្ជាក់ផងដែរថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរមានប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមមើល បណ្ដាលឲ្យមានការកក់ស្ទះចរាចរណ៍ ដែលរាំងស្ទះមិនអាចឲ្យរថយន្តសាមុយចូលមកទទួលសាកសពបាននោះទេ រីឯសាកសពត្រូវបានប្រគល់ជូនគ្រួសាររបស់ជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

//youtu.be/LC77YdOE2JU

មតិយោបល់