ព័ត៌មានជាតិ

សិស្សវិទ្យាល័យជាស៊ីមសាមគ្គី២នាក់ ឆក់ទូរសព្ទយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចបង្រ្កាបបានដេកគុក!..

ភ្នំពេញ: កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង១១និង០០ នាទី កម្លាំងជំនាញរបស់ការិយាល័យ បានអន្តរាគមន៍បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុចផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន៤ករណី៖

-ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone6pluse ពណ៌ ទឹកមាស) នៅចំណុចមុខផ្ទះលេខ១១៨ ផ្លូវលេខ ១៣៨ ក្រុមទី ៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១១និង០០ នាទី ។
ជនរងគ្រោះឈ្មោះ ម៉េង ស្រីហួច ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និស្សិតឆ្នាំទី៥ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ភារ:បាត់បង់ ទូរសព្ទ័ដៃ ម៉ាក IPhone6pluse ពណ៌ ទឹកមាស។

-ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់ ) នៅចំណុចផ្លូវសហពន្ធ័រុស្ស៊ី កែងផ្លូវលេខ ២០០៩ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១,៣០ នាទី។

-ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់ ) នៅចំណុចផ្លូវសហពន្ធ័រុស្ស៊ី កែងផ្លូវលេខ ២០០៩ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១,៣០ នាទី។

-លើកទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទម៉ាក OPPO ពណ៌ ទឹកប្រាក់ ) នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សំដៅមកវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១,០០ នាទី។

ជនសង្ស័យឃាត់ខ្លួនបាន ១-ឈ្មោះ ពៅ វិចិត្រ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សថ្នាក់ទី ៨ E១ វិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះជួល ផ្លូវលេខមិនចាំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ប្រាក់ ចាន់ណារ៉ុង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សថ្នាក់ទី១២ F២ វិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងចាប់យក ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CL-1066។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់