ព័ត៌មានជាតិ

បែកធ្លាយ ‌! គ្រូយេស៊ូគ្រិស្តជនជាតិកូរ៉េម្នាក់ នាំក្មេងស្រីរួមភេទរហូតដល់ទៅ៨នាក់នៅក្នុងព្រះវិហារ

សៀមរាបៈ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋានខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនគ្រូគង្វាលសាសនា យេស៊ូគ្រិស្ត ជនជាតិកូរ៉េម្នាក់ ទៅតាមបណ្តឹង របស់ឪពុកម្តាយជនរងគ្រោះករណីល្បួងក្មេងស្រីរួមភេទម្តងម្នាក់ៗ រហូតដល់ទៅ៨នាក់ នៅក្នុងព្រះវិហារ យេស៊ូគ្រិស្ត តែម្តងជាថ្នូរនឹងប្រាក់បន្តិចបន្តួច។

ហេតុការណ៍ ចាប់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០១៦ នៅចំណុចព្រះវិហារយេស៊ូគ្រិស្ត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកវរសេនីយ៍ទោជា ហេង នាយរងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានឲ្យដឹងថា ការចាប់ខ្លួនជនខាងលើនេះ គឺបានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ក្រោមការដឹកនាំរបស់លោកស្រី វរសេនីយ៍ឯកដួង ថាវរី នាយនាយការិយាល័យ បន្ទាប់ពីទទួលបណ្តឹងឪពុកជនរងគ្រោះគឺ លោក មាស សារិន។

លោកបន្តថា ក្រោយពេលចាប់ខ្លួន ទើបធ្លាយព័ត៌មានមកថាបុរសជាគ្រូគង្វាលខាងលើ បានទិញពេស្យាចារកុមាររហូតដល់៨នាក់ ចាប់តាំងពីឆ្នាំ២០១១ មកម៉្លេះ ដែលជនរងគ្រោះជាកុមារីមានវ័យពី១៣ឆ្នាំ ដល់២១ឆ្នាំ។

លោកបន្ថែមថា បុរសជនសង្ស័យជាជនជាតិកូរ៉េ ដែលចាប់ខ្លួនមានឈ្មោះ Park Youl មានអាយុ៦២ឆ្នាំ ស្នាក់នៅព្រះវិហារ យេស៊ូគ្រិស្តខាងលើ។ លោកបន្ថែមថា ជនសង្ស័យបានចំណាយប្រាក់ឲ្យជនរងគ្រោះ ដើម្បីរួមភេទហើយក្នុងការរួមភេទនោះធ្វើឡើងតែក្នុងព្រះវិហារសុទ្ធសាធតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២០ ខែតុលា នេះដោយចោទប្រកាន់ពីបទទិញពេស្យាចារ កុមារ៕

received_812147898920455received_812147905587121

មតិយោបល់