ព័ត៌មានជាតិ

លោក​ ចែ​ សុង​ ដោះលែងមេកន្ទុយលេខដ៏ល្បី

ភ្នំពេញៈ ទីបំផុតទៅវាសនា របស់មេឆ្នោតកន្ទុយលេខដ៏ល្បី២នាក់ប្តីប្រពន្ធ ត្រូវបានលោក ចែ សុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងជនសង្ស័យជាប្រពន្ធឱ្យទៅផ្ទះវិញ ខណៈជនជាប់ចោទជាប្តី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌមានជ័យបានឱ្យដឹងថា លោក ចែ សុង ព្រះរាជអាជ្ញារងបានសម្រេចដោះលែងជនសង្ស័យជាមេកន្ទុយលេខសកម្មប្រចាំភូមិតត្នោតជ្រុំ ម្នាក់ជាប្រពន្ធឱ្យមានសេរីភាពវិញកាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ ប្រភពបញ្ជាក់ថា ចំណែកជនជាប់ចោទជាប្តី ត្រូវបានលោក ឆែ វីរៈ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ។

ជនជាប់ចោទឈ្មោះ ញឹម កុសល អាយុ៤៦ឆ្នាំ ជាប្តីនិងស្ត្រីជាប្រពន្ធ (ត្រូវគេដោះលែង) ត្រូវបានសមត្ថកិចឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៤ ផ្លូវបេតុង ភូមិត្បោតជ្រុំ៤ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចដកហូតបានប្រាក់សរុបចំនួន ៦៦ ,៣៧០ ដុល្លារសហរដ្ឋអាមេរិក លុយខ្មែរចំនួន៦លាន ៥០ម៉ឺនរៀល រួមទាំងវត្ថុតាងដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ថា វាមិនមែនជាលើកទី១ទេ ដែលតំណាងអយ្យការលោក ចែ សុង បានដោះលែងជនសង្ស័យពាក់ព័ន្ធល្បែងស៊ីសងបែបនេះ។ គេនៅចាំបានថា កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ លោក ចែ សុង បានដោះលែង ជនសង្ស័យឈ្មោះ ទេស ស៊ីថាត ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរលក់ដូរ និងកត់កន្ទុយលេខ ស្នាក់នៅផ្ទះ លេខ៥៥៥ ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បង្ក្រាប និងឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។

កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ លោក ចែ សុង ធ្លាប់បានសម្រេចដោះលែងជនជាប់សង្ស័យជាក្រុមអ្នកបើកបនល្បែង និងអ្នកលេងល្បែងស៊ីសងចំនួន៨នាក់ ឲ្យមានសេរីភាពវិញនៅអធិការដ្ឋានខណ្ឌសែនសុខតែម្តងផក្រោមហេតុផល បញ្ជូនសំណុំរឿងទៅជម្រះផ្ទាល់៕

photo_2016-10-21_10-14-18photo_2016-10-21_10-14-08photo_2016-10-21_10-14-09-2photo_2016-10-21_10-14-09photo_2016-10-21_10-14-10photo_2016-10-21_10-14-11-2photo_2016-10-21_10-14-11photo_2016-10-21_10-14-12photo_2016-10-21_10-14-13photo_2016-10-21_10-14-14photo_2016-10-21_10-14-15photo_2016-10-21_10-14-16photo_2016-10-21_10-14-17

មតិយោបល់