ព័ត៌មានសេដ្ឋកិច្ច

វិនិយោគពីជប៉ុន មកកម្ពុជា កើនឡើងខ្លាំង ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៦

វិនិយោគពីជប៉ុន មកកម្ពុជា មានការកើនឡើងខ្លាំង ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៦នេះ ដោយអាជីវកម្មខ្នាតតូចរបស់ជប៉ុននៅកម្ពុជា កើនឡើង ៩៩ភាគរយ ពី ៣២៦អាជីវកម្ម កាលពីឆ្នាំមុន មក ៦៥៥អាជីវកម្ម ត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៦ នេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ដកស្រង់ពីរបាយការណ៍ព័ត៌មានក្នុងស្រុក។

អាជីវកម្មខ្នាតធំ ក៏កើនឡើងប្រមាណ ២៦ភាគរយ ពី ២២៤អាជីវកម្ម ដល់ទៅ ២៨២អាជីវកម្ម ហើយកំណើននេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងទៀត ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជា អភិវឌ្ឍន៍បានល្អ។

កាលពីដើមខែ កញ្ញាកន្លងទៅនេះ ជប៉ុន ក៏បានដាក់ឲ្យដំណើរការជើងហោះហើរត្រង់ ដែលជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងពង្រីកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៥ ជប៉ុន ជាវិនិយោគិនធំទី ៣ ដែលមានក្រុមហ៊ុនចំនួន ២៥០ រៀបចំដំណើរការនៅកម្ពុជា ហើយវិនិយោគទៅលើ ខុនដូ សណ្ឋាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលកម្សាន្តជាដើម៕

12592461_1527364410897801_9001046196579582405_n

មតិយោបល់