ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះអង្គម្ចាស់ជប៉ុន Mikasa ចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ ១០០ព្រះវស្សា

ជប៉ុន: ព្រះអង្គម្ចាស់ Mikasa ដែលត្រូវជាព្រះបិតុលារបស់ព្រះចៅអធិរាជជប៉ុន Akihito បានសោយទិវង្គតហើយ ក្នុងព្រះជន្មាយុ ១០០ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Japan Time​​ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

ព្រះអង្គព្រះអង្គម្ចាស់ Mikasa ជាសមាជិកចាស់ជាងគេបំផុត ក្នុងសែរាជ្យវង្សជប៉ុន និងជារជ្ជទាយាទលំដាប់ទី៤ សម្រាប់រាជបល្លង្គជប៉ុនផងដែរ។

បើតាមព្រះបរមរាជវាំង បានឲ្យដឹងថា ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គតដោយជំងឺបេះដូង៕

eutersmedia

មតិយោបល់