បន្ទាប់ពីចាកចេញពីកម្ពុជារយៈពេល ៥ ឆ្នាំ ខាត់ ស្រីវង ដែលត្រូវជាប្អូនស្រីតារាពហុជំនាញ ខាត់ សុឃីម បានមកលេងស្រុកខ្មែរដំបូង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដោយគ្រួសាររបស់នាង លើកគ្នា ទៅទទួលនៅព្រលានយន្តហោះ។
តាមរយៈវីដេអូឃ្លិបដែលទទួលបាន គេឃើញថា ខាត់ សុឃីម បានបង្ហាញពីអារម្មណ៍សប្បាយរបស់ខ្លួន ទន្ទឹងរងចាំប្អូនស្រី ចុះពីយន្តហោះ បន្ទាប់ពីបែកគ្នារយៈពេល ៥ឆ្នាំកន្លងទៅនេះ ។
បញ្ជាក់ផងដែរថា ខាត់ ស្រីវង បានរៀបអាពាហ៍ពិពាហ៍ផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១១ ដោយអញ្ជើញភ្ញៀវសែសិបតុ នៅគេហដ្ឋានថ្មីអ្នកនាង ខាត់ សុឃីម ដែលស្ថិតនៅម្ដុំស្ទឹងមានជ័យ ផ្លូវវេងស្រេង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=1KAd3tBvCMg&feature=youtu.be
មតិយោបល់