ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាយប្រហារដែនអាកាសនៅទីក្រុង Mosul សម្លាប់មនុស្សជាង ៤០ នាក់

អ៊ីរ៉ាក់: ក្រសួងការពារជាតិអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ពួកភេរវករ Daesh ៤០ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមដែនអាកាស របស់កងកម្លាំងរដ្ឋាលភិបាល នៅស្រុក al-Shura ភាគខាងត្បូងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។

ក្នុងសេចក្ដីថ្លែងការណ៍ ក៏បានបញ្ជាក់ផងដែរថា សកម្មប្រយុទ្ធ Daesh ១៣ នាក់ទៀត ត្រូវបានសម្លាប់នៅព្រឹកថ្ងៃនេះ ក្រោយការវាយប្រហារដាច់ដោយឡែកមួយ បានធ្វើឡើងដោយយន្តហោះចម្រុះ ដឹកនាំដោយអាមេរិក ដែលបានកំណត់គោលដៅទីតាំងពួកភេវរករ នៅស្រុក al-Alil ភាគខាងត្បូងទីក្រុង Mosul ៕

alalam_63

មតិយោបល់