រតនគិរីៈ សមត្ថកិច្ចបានទ្បោមព័ន្ធផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅវេលាម៉ោង ៨ និង១៥ នាទីព្រឹកថ្ងៃទី៣០ ខែតុលា ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ដោយសមត្ថកិច្ចបានឆែកឆេរ រកឃើញក្របីមួយក្បាល និងសាច់សត្វមួយចំនួនធំ។
ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ នគរបាលស្រុកបានលុង សហការជាមួយនគរបាលប៉ុស្តិ៍បឹងកន្សែង និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយកិច្ចសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានឆែកឆេររកឃើញសាច់សត្វមួយចំនួនធំ និងក្របីដែលពលរដ្ឋបានបាត់ កាលយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។
ក្នុងនោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះហឹម សាស្ត្រ ភេទស្រីអាយុ ៥១ឆ្នាំ ជនជាតិឥស្លាម មនុស្សស្រីម្នាក់ និងប្រុសពីរនាក់ឃាត់បណ្ដោះអាសន្ន ដើម្បីសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីត៕
មតិយោបល់