ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ៥នាទីថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង១០ និង២៣នាទីព្រឹក អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីពីអនុស្ថានីយទី4(GS4-F8) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិក្រាំងទៃ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ភូមិអង្គតាគៀត និងភូមិត្រាំស្លឹក សង្កាត់កន្ទោក ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ (2)ផ្លូវជាតិលេខ3 ផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ភូមិស្រែជំរៅ ភូមិជ្រៃកោង ភូមិដំណាក់ត្រយឹង ភូមិកប់គង ភូមិកន្ទោក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (3) ភូមិកន្ទោក ភូមិកន្ទោកខាងជើង ស្រុកអង្គស្នួល (4) ភូមិវាលកណ្តោល ឃុំបាគូ ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។
យ៉ាងណាករណីផ្ដាច់ភ្លើងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលនាព្រឹកនេះ អាជ្ញាធរអគ្គិសនីបញ្ជាក់ថា ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលតម្រង់បង្គោលបណ្តាញតង់ស្យុងមធ្យម(MV)ដែលទ្រេតចំនួន 03ដើម។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង១២ នាទីថ្ងៃត្រង់៕
មតិយោបល់