ព័ត៌មានជាតិ

ផឹកទឹកប្តូរនិស្ស័យបែកគំនិត ល្បូងស្ត្រីមេម៉ាយឡើងឋានសួគ៌ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានស្ត្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើផឹកស្រាស្រវឹង រួចបែកគំនិតចង់សកម្មភាពរំលោភស្ត្រីរងគ្រោះតែត្រូវបានស្ត្រីរងគ្រោះបដិសេធ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៦ ស្ថិតនៅម្តុំកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បើតាមប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើនេះ បានផឹកស្រាស្រវឹងរហូតដល់បាត់បង់សតិ បានមកលួងលោមសុំឡើងលើគ្រែជាមួយនឹងគាត់ដែលជាស្ត្រីមេម៉ាយមានវ័យជាង៤០ឆ្នាំ និងបានឲ្យលុយដើម្បីដោះដូរ ប៉ុន្តែត្រូវបានស្ត្រីរងគ្រោះបដិសេធមិនយល់ព្រម ធ្វើឲ្យបុរសល្មោភកាមរូបនោះនៅតែតាមទទួចសុំជាញឹកញាប់ ម្តងហើយម្តងទៀត និងប្រើពាក្យគ្មានសីលធម៌លើស្ត្រីរងគ្រោះថែមទៀត ទើបធ្វើឲ្យស្ត្រីរងគ្រោះទ្រាំមិនបាន ក៏រត់ទៅប្តឹងសមត្ថកិច្ចឲ្យមកឃាត់ខ្លួនបុរសខាងលើនេះតែម្តង ។

ក្រោយកើតហេតុស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

ល្បូងរំលោភ

ល្បូងរំលោភ

ល្បូងរំលោភ

ល្បូងរំលោភ

ល្បូងរំលោភ

ល្បូងរំលោភ

មតិយោបល់