ព័ត៌មានជាតិ

សុខចិត្ត​ស្រាត​ដើម្បី​បង្រៀន​ប្រវត្តិវិទ្យា​ឲ្យ​សិស្សយ​ល់​

​កូរ៉េ​៖​តាម​របាយការណ៍​ឲ្យដឹង​ថា​គ្រូបង្រៀន​ផ្នែក​ប្រវត្តិ​វិទ្យាអាយុ​២៦​ឆ្នាំ​ម្នាក់ បានបង្ហាញ​វីដេអូ​ឃ្លីប​មួយ​នៃ​ការបង្រៀន​មេ​រៀនទី​៣​មាន​រយៈពេល​ប្រហែលជា​១០​នាទី​។ ការបង្រៀន​នេះ​មាន​ចំណងជើង​ថា យុគ្គសម័យ​នៃ​ការបង្កើត​វប្បធម៌ និង​ប្រវត្តិសាស្ត្រ នៅ​ក្នុង​ការបង្រៀន​របស់​គ្រូជន​ជា​តិ​កូរ៉េ​រូបនេះ មិន​ស្លៀកពាក់​អ្វី​ទាំងអស់ គឺ​គ្រាន់តែ​យក​ស្លឹកឈើ​បិទបាំង​ត្រង់ចំណុច​សំខាន់​របស់​គាត់​តែ​ប៉ុណ្ណោះ​។​
Korea
​លោក Choi និយាយថា​នេះ​ជាការ​តុបតែង​ខ្លួន​តាម​យុគ្គសម័យ​ថ្ម​បំបែក ដោយ​ប្រើប្រាស់​ស្លឹកឈើ​ដើម្បី​ធ្វើ​ជា​សំលៀកបំពាក់ នេះ​ជា​វិដែអូ​ឃ្លីប​នៃ​ការបង្រៀន​ជា​លើកដំបូង ដែល​ទាក់ទាញ​មនុស្ស ៥៧០០ ចូល​ទស្សនា​។​

​រូបភាព​ក្នុង​វីដេអូ​ឃ្លីប​នេះ​ត្រូវបាន​គេ​ចុះ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​យក្ស ភ្លាមៗ​នោះ​ក៍​បាន​ក្លាយជា​ទៅ​ជា​ប្រធានបទ​ដ៏​ពេញនិយម​បំផុត ដែល​ទាក់ទាញ​អ្នក​ទ្សនា​បាន​យ៉ាងច្រើន ប៉ុន្តែ​មនុស្ស​មួយ​ចំនួយ​មាន​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​អវិជ្ជ​មាន​ចំ​ពោះ​វីដេអូ​មួយ​នេះ​។​
​លោក Choi បាន​ពន្យល់ថា គាត់​មាន​គោលបំណង់​កាត់បន្ថយ​ភាព​ធុញទ្រាន់ និង​ធ្វើ​ឲ្យ​សិស្ស​មាន​ការចាប់អារម្មណ៍​ទៅ​លើ​មុខវិជ្ជា​របស់គាត់​តែប៉ុណ្ណោះ​៕​

មតិយោបល់