ព័ត៌មានជាតិ

គ្រាន់តែទំនាស់ពាក្យសម្តីគ្នារឿងដឹកភ្ញៀវដាក់នៅកាសុីណូសោះជនសង្ស័យហិង្សាដាក់ជនរងគ្រោះត្រូវសមត្ថកិច្ចឃាត់…

កំពត:យោងតាមផេកកងរាជអាវុធហត្ថខេត្តកំពតបានអោយដឹងថា នៅវេលាម៉ោង០០និង១៥នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនាកើតឡើងនៅចំណុចមុខកាស៊ីណូយីហោ ខ្ញុំ ស្ថិតនៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បង្កឡើងដោយឈ្មោះយី ហ៊ត បានទាត់ទៅលើឈ្មោះសេង មាន ចំនួនបីជើងលុះបន្តិចក្រោយមកឈ្មោះយី ហ៊ត បានទៅផ្ទះយកដាវមកគំរាមទៅលើជនរងគ្រោះថែមទៀត លុះនៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ សេង មាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ(កាស៊ីណូ)មានទីលំនៅភូមិកើតហេតុខាងលើបានដាក់ពាក្យបណ្តឹងនៅស្នាក់ការសន្តិសុខព្រែកចាក ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងស្នាក់ការបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យី ហ៊ត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រត់ផាសអេប មានទីលំនៅភូមិកើតហេតុខាងលើ និងបានដកហូតដាវចំនួន០១ដើមប្រវែង៧៤cm។ មូលហេតុបណ្តាលមកពីទំនាស់ពាក្យសម្តីពេលដែលឈ្មោះ យី ហ៊ត ដឹកភ្ញៀវមកដាក់នៅកាស៊ីណូខាងលើ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្តដើម្បីចាត់ការតាមនីតិវិធី។

មតិយោបល់