ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័របុកនិងកិនម៉ូតូពេញទំហឹង បណ្តាលឲ្យមន្ត្រីនគរបាលនិងពលរដ្ឋម្នាក់របួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយត្ន័បានបើកទៅបុកម៉ូតូម៉ាកស៊ុយសាគីស្មាស ដែលកំពុងបើកបរដោយបុរស២នាក់ ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ផងដែរ បណ្តាលឲ្យជនរងគ្រោះដួលបោកទៅលើដងផ្លូវរងរបួសធ្ងន់ ចំណែកម៉ូតូត្រូវបានរថយន្តកិនជាប់ខាងក្រោម បណ្តាលឲ្យរងការខូចខាតទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ១៨២ កែង ២៦៤ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8370 បើកបរដោយបុរសម្នាក់ ឈ្មោះ ជិន ដា អាយុ៣០ឆ្នាំ រួមដំណើរជាមួយនិងស្ត្រីម្នាក់ទៀតក្នុងរថយន្ត បើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល I-5238 ជិះគ្នា២នាក់ ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានរថយន្តបង្កកិនជាប់នៅខាងក្រោម រងការខូចខាតទាំងស្រុង។

ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបានសម្ថកិច្ចយកទៅរក្សារទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់