ព័ត៌មានជាតិ

គ្រូបង្រៀនសាលាជ័យជំនះ បោកលុយកូនតុងទីនជាង៣លានដុល្លារអាមេរិក

ភ្នំពេញ: កូនតុងទីនជាច្រើននាក់ បានលើកគ្នាមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ឃាត់ខ្លួនមេតុងទីនម្នាក់ ពាក់ពន្ធ័នឹងករណីឆបោកទឹកប្រាក់ កូនតុងទីនអស់ចំនួនជាង ៣លានដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីកូនតុងទីនខាងលើ បានឲ្យដឹងថា ស្ត្រីដែលជាមេតុងទីនមានឈ្មោះ អោក គឹម ស៊ន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាជយ័ជំនះ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយបានធ្វើការឆបោកប្រមូលយកលុយពីកូនតុងទីនជាច្រើននាក់ ដែលសរុបទឹកប្រាក់ជាង៣លានដុល្លារអាមេរិក យកទៅធ្វើផ្ទះ និងទិញរថយន្តទំនើប។

ប្រភពដដែលបានបន្តថា ក្រោយពីពួកគាត់ដែលជាកូនតុងទីនដឹងថា ស្ត្រីខាងលើបានឆបោកលុយរបស់ពួកគាត់រួចមក ក៏នាំគ្នាមកឡោមព័ទ្ធ និងឃ្លាំមើលផ្ទះរបស់ស្ត្រីដែលជាមេតុងទីនខាងលើ អស់រយ:៥ថ្ងៃមកហើយ។ លុះដល់ថ្ងៃកើតហេតុខាងលើ ស្ត្រីដែលជាមេតុងទីនបម្រុងរត់គេច តែត្រូវបានកូនតុងទីន ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

តុងទីន

មតិយោបល់