ព័ត៌មានជាតិ

ភ្នាក់ងារទូរទស្សន៍ហង្សមាស បុកគ្នាសន្លប់របួសធ្ងន់!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីយុវជនពីរនាក់ បើកបរម៉ូតូក្នុងល្បឿនលឿន បណ្តាលឲ្យជ្រុកទៅបុកជាមួយនឹងម៉ូតូរបស់ភ្នាក់ងារទូរទស្សន៍ហង្សមាស យ៉ាងពេញទំហឹង បណ្តាលឲ្យហោះផ្លោងខ្ទាតបោកទៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំងសងខាង តែចំណែកអ្នកបើកបរម្នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្បែរហាងលក់ម៉ូតូ ហុង ដា ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួង តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកទូរទស្សន៍ហង្សមាសផ្នែកបច្ចេកទេស មានទីលំនៅខណ្ឌមានជយ័ រាជធានីភ្នំពេញ (រងរបួសធ្ងន់)។ ចំណែកអ្នកបើកបរម៉ូតូបង្កមានឈ្មោះ ឃុត តូណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកលក់កាហ្វេ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (រងរបួសស្រាល) រីឯបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកស៊ុយសាគីស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នពេញ 1O-3375 បើកបរដោយឈ្មោះ សួង តុលា បានបើកបរពីទិសដៅ ខាងត្បូង ទៅខាងជើង លុះដល់កន្លែងកើតហេតុ ស្រាប់តែឃើញម៉ូតូមួយគ្រឿងម៉ាកសង់សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-3238 បើកបរដោយយុវជនពីនាក់ ក្នុងល្បឿនលឿនពីទិសដៅ លិច ទៅកើត បានទៅបុកជាមួយម៉ូតូស៊ុយសាគីស្មាស យ៉ាងពេញទំហឹង បណ្តាលឲ្យហោះផ្លោងខ្ទាតជនរងគ្រោះនិងម៉ូតូបោកទៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។

ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

//youtu.be/MjcCxHNUhKk

មតិយោបល់