ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថក្រោះកងទ័ពតួកគី ៩០ គ្រឿង កំពុងដាក់ពង្រាយនៅស៊ីរី

ស៊ីរី: ប្រភពព័ត៌មានក្នុងស្រុក កាលពីថ្ងៃអង្គារ បានឲ្យដឹងថា រថក្រោះកងទ័ពតួកគី ៩០ គ្រឿង នឹងត្រូវជួរឈរជើងរយ:ពេលយូរ បានមកដល់ភាគខាងជើងប្រទេសស៊ីរីហើយ ដែលមានដឹកអាវុធ និងគ្រាប់រំសេវជាច្រើន ដើម្បីចូលរួមក្នុងប្រតិបត្ដិការបោសសម្អាតពួកភេរវករ។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

រថក្រោះទាំងនេះ បានធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសតួកគី ចូលមកក្នុងព្រំដែនភាគខាងជើងប្រទេសស៊ីរី នៅតំបន់ al-Shahba ដើម្បីចូលរួមសមរភូមិប្រយុទ្ធរបស់កងទ័ព ស្ថិតនៅក្បែរទីប្រជុំជន al-Bab ។

ប្រទេសតួកគីបានដាក់ពង្រាយរថក្រោះ និងរថពាសដែករបស់ខ្លួនមួយចំនួនធំ នៅភាគខាងជើងប្រទេសស៊ីរី បន្ទាប់ពីការចាប់ផ្តើមនៃប្រតិបត្ដិការការពារទន្លេ Euphrates ដោយទីក្រុងអង់ការ៉ា។

គួរបញ្ជាក់ដែរថា កងកម្លាំងតួកគី ដែលគាំទ្រដោយយន្តហោះចម្បាំងចម្រុះដឹកនាំដោយអាមេរិក បានចាប់ផ្តើមប្រតិបត្ដិការយោធានៅទន្លេ Euphrates កាលពីខែសីហា ដោយអះអាងថា ពួកគេមានបំណង ដើម្បីលុបបំបាត់អំពើភេរវករពីទឹកដីភាគខាងជើងរបស់ប្រទេសស៊ីរី និងបង្កើតតំបន់សន្តិសុខ សម្រាប់ការស្នាក់នៅ របស់ជនភៀសខ្លួន៕

alalam

មតិយោបល់