(ហាណូយ)៖ វៀតណាមមានការកើនទ្បើងនូវការនាំចូលរថយន្ត ពីប្រទេសថៃពីមួយឆ្នាំទៅមួយឆ្នាំ គិតជាតួលេខចំនួន៦៤,៥ ភាគរយ សម្រាប់ត្រីមាសដំបូងកាលពីឆ្នាំ ២០១៥។ នេះបើយោងតាម ទីភ្នាក់ងារផ្សាយព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។
ខណៈពេលនេះ ប្រទេសថៃត្រូវបានគេមើលឃើញថា ជាទីផ្សារផ្គត់ផ្គង់រថយន្តកំពូលសម្រាប់ការ នាំចូលទៅកាន់ប្រទេសវៀតណាមជាមួយនឹងចំនួនរថយន្តប្រហែល ៧,៨០០ គ្រឿង ស្របពេលដែលប្រទេសនេះ បាននាំចូលរថយន្តពីសាធារណៈរដ្ឋកូរ៉េ ចំនួន ៣,៥៦០ គ្រឿង និងអំទ្បុងពេលនៃការនាំចូលរថយន្តពីប្រទេសចិនជាប់ចំណាត់ថ្នាក់ទីបីនៅក្នុងបញ្ជី ដែលមានចំនួនប្រហែល ២,២០៦ គ្រឿង។
ផ្អែកតាមតួលេខខាងលើនេះឲ្យឃើញថា ការនាំចូលរថយន្តពីកូរ៉េខាងត្បូង មានការធ្លាក់ចុះចំនួន ៤១ភាគរយ និងចិនថយចុះចំនួន៥៨ ភាគរយ។ នេះបើតាមកាសែតក្នុងស្រុក VNEconomy បានដកស្រង់សម្ដីមន្ត្រីគយវៀតណាម។
បើយោងតាមប្រភពព័ត៌មានក្នុងស្រុកដដែរ ក៏បានឲ្យដឹងបន្ថែមទៀតថា ការកើនឡើងខ្លាំង ក្នុងការនាំចូលរថយន្តពីប្រទសថៃ មកកាន់ប្រទេសវៀតណាម គឺដោយសារការអនុវត្ត ការអនុគ្រោះពន្ធនាំចូល ដែលបានផ្ដល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម(ATIGA) ក្នុងអាស៊ាន៕
មតិយោបល់