ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីបណ្តេញគ្រូឯកជន២១០០០នាក់ក្រោយរដ្ឋប្រហារយោធាបរាជ័យ

តួកគីៈប្រព័ន្ធផ្សព្វផ្សាយតួកគីបាននិយាយថារដ្ឋាភិបាលកំពុងពង្រីកការធ្វើវិសុទ្ធកម្មនៃ​ជនសង្ស័យដែល​ជាអ្នកគាំទ្ររដ្ឋប្រហារខ្លួន និងបានចាប់ផ្តើមដកហូតយកអាជ្ញាប័ណ្ណរបស់គ្រូ ២១០០០នាក់នៅ​សាលាឯកជន។

ទីភ្នាក់ងារ Anadolu របស់រដ្ឋបានរាយការណ៍ថាគ្រូបង្រៀនត្រូវបាន​គេជឿថាមានទំនាក់ទំនងជាមួយបព្វ ជិត Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលរដ្ឋាភិបាល​បាន​​ចោទ​ប្រកាន់ថា​បាននៅពីក្រោយរដ្ឋប្រហារយោធាដែលបរាជ័យក្នុងសប្តាហ៍មុន។ប៉ុន្តែ លោក Gulen បានច្រានចោល​ការចោទប្រកាន់យ៉ាងខ្លាំងនោះ។

ប្រទេសតួកគីបានប្រកាសរួចហើយអំពីការបណ្តេញគ្រូ១៥២០០នាក់នៅឯស្ថាប័នរដ្ឋមួយ ហើយបានទាមទាឲ្យព្រឹទ្ធបុរសសាលកវិទ្យាល័យលាលែងពីតំណែង ១៥៧៧នាក់ ហើយហាមដល់ការចាត់តាំងជនបរទេសទាំងអស់បំរើកាងារជាសាស្ត្រាចារ្យរដ្ឋ។

លើសពីនេះទៀត បុគ្គលិករដ្ឋរាប់ពាន់នាក់ទៀត ត្រូវបានគេបណ្តេញចេញនៅក្នុងចំនួនពាក់កណ្តាល នៃភ្នាក់ងាររាប់សិបនាក់ដែលបានចោទប្រកាន់ទាំងអស់ជាអ្នកជឿតាម បុព្វជិត Gulen ៕

មតិយោបល់