ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ថាម៉េច ! Galaxy Note7 បំពាក់កាម៉េរ៉ាភ្លោះ

បច្ចេកវិទ្យា:  ជាមួយនឹងផលិតផលចុងក្រោយរបស់ស្មាតហ្វូន Samsung កំពុងមានពាក្យចរចាមអារ៉ាម ដូចទឹកបាក់ទំនប់ ក្រោយលេចធ្លាយថា Galaxy Note7 នឹងបំពាក់កាម៉េរ៉ាភ្លោះ ។ នេះបើយោងតាម gsmarena ចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។

កៀកដល់ខែសីហា ទៅហើយនោះ ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង នឹងបញ្ចេញអាវុធចុងក្រោយរបស់ខ្លួន ទៅកាន់ទីផ្សារ ដើម្បីប្រជែង ជាមួយនឹងដៃគូ ដែលផលិតស្មាតហ្វូនដូចគ្នា។

ប្រភពខាងលើបានឲ្យដឹងថា ក្រុមហ៊ុន Samsung Electro-Mechanics  គឺបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើឲ្យស្នាដៃដំបូងរបស់ខ្លួន ស៊េរី Note7  ខណ:ដែល ស្មាតហ្វូនចុងក្រោយរបស់ Apple  iPhone Pro ឬ iPhone 7 Plus នឹងបំពាក់ដោយកាម៉េរ៉ាភ្លោះដូចគ្នាដែរនោះ៕

photo_2016-06-03_21-32-18

photo_2016-06-03_21-32-23

មតិយោបល់