ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ទីបំផុត រកឃើញមូលហេតុពិតនៃគ្រោះថ្នាក់ចរាចរណ៍នៅតៃវ៉ាន់

តៃវ៉ាន់: នៅទីបំផុត អាជ្ញាធរមូលដ្ឋានបានបញ្ជាក់អះអាងនៅថ្ងៃសុក្រនេះថា អ្នកបើកបររថយន្ដក្រុងដែលត្រូវភ្លើងផ្ទុះឆេះនៅតៃវ៉ាន់ កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅថ្មីៗនេះ ដោយបានសម្លាប់មនុស្សចំនួន ២៦នាក់ គឺមូលហេតុពិត អ្នកបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។

លោក Wang Yi-wen អនុប្រធានព្រះរាជអាជ្ញានៃការិយាល័យព្រះរាជអាជ្ញាប្រចាំនៅស្រុក Taoyuan បានប្រាប់កាសែតថា ក្រុមអ្នកស៊ើបអង្កេតបានទាញការសន្និដ្ឋាន បន្ទាប់ពីការវិភាគធ្វើតេសត្តឈាម, ទឹកនោមនិងក្រពះរបស់គាត់ គឺបានបង្ហាញមូលហេតុពិតហើយ ដែលគាត់បានពិសារគ្រឿងស្រវឹងហួសកំរិត ពោលគឺមិនអាចគ្រប់គ្រងស្មារតីបាន ដែលច្បាប់ហាមឃាត់។

លោកបានសង្កត់ធ្ងន់ថា «ថ្នាំគេង (ងងុយដែក) រួមទាំងអាភៀននិងថ្នាំគ្រាប់ មិនត្រូវបានគេរកឃើញទេ ក្នុងអំឡុងពេលការវិភាគ នេះបើយោងតាមក្រុមអ្នកស៊ើបអង្កេត»។

សូមជម្រាបថា មនុស្សគ្រប់គ្នានៅលើរថយន្ដក្រុងនេះ ត្រូវបានស្លាប់ទាំងអស់គ្នា នៅពេលដែលវាបានធ្លាក់ចូលទៅក្នុងរបាំងផ្លូវនិងផ្ទុះឆេះនៅក្បែរព្រលានយន្តហោះ Taoyuan។ ហើយក្នុងចំណោមពួកគេ មានភ្ញៀវទេសចរ ២៣នាក់, មគ្គុទេសក៍ទេសចរចិនដីគោកម្នាក់ និងព្រមទាំងមគ្គុទេសក៍ទេសចរម្នាក់និងអ្នកបើកបរម្នាក់នៅក្នុងស្រុកផងដែរ៕

bus caught fire in Taiwan 02bus caught fire in Taiwan 03bus caught fire in TaiwanTaiwan Bus Crash

មតិយោបល់