ភ្នំពេញៈ ខណៈដែលតារាម៉ូដែល និងជាពិធីការិនីប្រចាំទូរទស្សន៍ CTV8HD នាង សូ អែណា បានអះអាងថា ការទម្លាយថានាងដណ្ដើមប្ដីគេគឺជារឿងបំផ្លើសរបស់គណនីក្លែងក្លាយ(Fake Account) ម្ចាស់គណនីឈ្មោះ Marie Young ដែលជាអ្នកទម្លាយនូវរឿងរ៉ាវនោះ បានថ្លែងប្រាប់ Post News ថាអ្វីដែលខ្លួនទម្លាយគឺជារឿងពិត។ ជាមួយគ្នានោះ នាងក៏បានបន្តទម្លាយបន្ថែមទៀតពាក់ព័ន្ធនឹងរឿងដ៏រសើបនោះផងដែរ។
ឆ្លើយតបនឹងសំណួររបស់ Post News ម្ចាស់គណនី Marie Young បានអះអាងថា ខ្លួនគឺជាភាគីខាងភរិយាប្រពន្ធដើម ហើយថា បើនាងសូ អែណា នៅតែរឹងប្រកែកថា ព័ត៌មានដែលបានបង្ហោះឡើងគឺជារឿងមួលបង្កាច់ នោះខ្លួននឹងបន្តទម្លាយបន្ថែមទៀត ដើម្បីឲ្យបានច្បាស់ថា អ្វីដែលបានបង្ហោះនៅលើគណនេយ្យរបស់ខ្លួន គឺជារឿងដែលសូ អែណា ពិធីការិនីក្នុងកម្មវិធី «ចំណូលចិត្តតារា» របស់ទូរទស្សន៍ CTV8HD បានប្រព្រឹត្តិឡើង។ នាងនិយាយថា សូ អែណា កុំចង់ប្រកែកនៅរឿងមួយនេះ ព្រោះវាបានស្គាល់មុខប្រពន្ធដើមច្បាស់ណាស់ ហើយបើទោះជានាងសម្រេចចិត្តបង្ហោះនៅក្នុងគណនេយ្យក្លែងក្លាយ ក៏អ្វីគ្រប់យ៉ាងគឺជារឿងពិតទាំងស្រុង។ នាងបន្តថាបើសូ អែណា ចង់ច្បាស់ ខ្លួនមានទិន្នន័យបន្តទៀតដើម្បីកុំឲ្យនាងបន្តប្រកែក។
ជាមួយនឹងចម្លើយយ៉ាងខ្លីថ្លែងប្រាប់ Post News ម្ចាស់គណនី Marie Young ក៏បានបង្ហោះថា« ត្រឹមត្រូវនេះជាអាខោនក្លែងក្លាយពិតប្រាកដ,ហើយក៏មិនចាំបាច់ត្រូវប្រើអាខោនពិតដែរ ព្រោះមីខ្មៅគ្រប់យ៉ាងនេះ វាស្គាល់មុខប្រពន្ធដើមគេច្បាស់ណាស់,បើយកគ្នាហើយមិនលែបខាយប្រពន្ធគេ ក៏គេមិនហែកមីថោកទាបនឹងចឹងដែរ ប៉ុន្តែដោយសារវាឈ្លើយហួសទើបគេទ្រាំមិនបាន ឃើញគេមិនតបតខ្លាំងដៃ,សំណាងហើយដែលគាត់មិនរើសយកការសំលាប់ និងជះទឹកអាស៊ីតដាក់នោះ»។
នាងបានបង្ហើបថា មកទល់ពេលនេះ បុរសដែលនាងពាក់ព័ន្ធ គឺបានបង្កឲ្យមានការបែកបាក់ស្នេហារវាងបុរសម្នាក់នោះ និងភរិយាដើមហើយ ដោយសារតែការជ្រៀតជ្រែករបស់សូ អែណា។ ម្ចាស់គណនេយ្យអនាមិកនេះ នៅតែបន្តលាក់បាំងអត្តសញ្ញាណថាត្រូវជាអ្វីនឹងភរិយាដើម ប៉ុន្តែយោងតាមសម្ដីមួយឃ្លាចុងក្រោយ គេប៉ាន់ស្មានថា នាងទំនងជាភរិយាដើមច្រើនជាងអ្នកស្និទ្ធិនឹងភរិយាដើម ដែលម្ចាស់គណនេយ្យនេះបានអះអាង។ Marie Young បន្តថា«អាប្រុសដែលងែងកំពុងតែឲ្យវារុករាល់ថ្ងៃហ្នឹង យកចុះចាំមើលពេលវាគ្មានលុយ ងែងនៅឲ្យវាបុករុកទៀតអត់? អញមិនជឿថាហង ស្រលាញ់វាដោយស្មោះនោះទេ គឺងែងស្រលាញ់លុយវាតែប៉ុណ្ណោះ។ យកចុះអាប្តីហេងស៊យអញទ្រាំលែងបានហើយ ទៅទាំងគូចុះអាប្រុសល្មោភកាម និងមីស្រីឃ្លានលុយអត់ខ្មាស់។ មួយទៀតមើលមុខអាឪមីសំផឹងហ្នឹងផង ហៅប្រុសដែលរុកកូនវាសុទ្ធតែកូនកូនពេញមាត់ ដឹងទាំងឪទាំងកូន ហើយថាគេមានប្រពន្ធ និងមានកូនរួចហើយតែនៅតែបំពានគ្មានខ្មាស»។
នាង សូ អែណា នៅតែមិនព្រមធ្វើការឆ្លើយតបនៅពេលទូរស័ព្ទខលចូល ប៉ុន្តែនាងបែរជាបានស្នើសុំតាមរយៈបុគ្គលម្នាក់ សុំឲ្យPost News លុបចោលព័ត៌មានដែលបានចុះផ្សាយពីនាង និងបានសុំកុំឲ្យបន្តសរសេរពាក់ព័ន្ធពីរឿងនេះទៀត ដោយនាងបង្ហើរសម្ដីមកថាមិនចង់វែងឆ្ងាយ។ យ៉ាងណាក៏ដោយក្រឡេកទៅមើលគណនីរបស់ឈ្មោះ Marie Young គឺបន្តបង្ហាញនូវទិន្នន័យកាន់តែច្បាស់ ពាក់ព័ន្ធនឹងរឿងពិធីការិនី សូ អែណា ពាក់ព័ន្ធនឹងប្ដីគេនោះ។
អ្វីដែលគេកត់សម្គាល់គឺ អែណា មិនត្រូវបានគេស្គាល់ថាជាតារាល្បីនោះទេ ប៉ុន្តែជីវភាពក្រៅឆាករបស់នាងគឺពិតជាឡួយឆាយ ដែលមិនទំនងថាមិនជាប់ពាក់ព័ន្ធដូចអ្វីដែលបានទម្លាយចេញនោះផង ជាពិសេសក្នុងពេលដែលនាងស្រាប់តែមិនចេញមុខតតាំងបែបនេះ៕
មតិយោបល់