ជប៉ុនៈ ជប៉ុនបានព្រមាននៅថ្ងៃអង្គារនេះក្នុងការវាយតម្លៃសន្ដិសុខប្រចាំឆ្នាំរបស់ខ្លួនថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រឈមនឹងការបង្កជម្លោះដោយអចេតនាជាមួយគូប្រជែងក្នុងតំបន់អាស៊ី តាមរយៈការឈ្លានពានរបស់ខ្លួន នៅក្នុងជម្លោះដែនសមុទ្រចិន។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០២ ខែកក្កដានេះ។
ចិនកំពុងច្រានចោលពាក្យបណ្តឹងលើបញ្ហាយុទ្ធសាស្ត្រដែនសមុទ្រចិនខាងត្បូង ដែលជាកន្លែងសាងសង់កោះសិប្បនិម្មិតជាច្រើនដើម្បីបង្កលទ្ធភាព ក្នុងការគាំទ្រដល់ប្រតិបត្តិការយោធា បើទោះបីជា មានការប្តឹងផ្តល់ពីសំណាក់ប្រទេសដទៃមានដែនសមុទ្រត្រួតស៊ីគ្នាក៏ដោយ ហើយវាជាការបញ្ឆេះកំហឹងអន្តរជាតិ។
ទីក្រុងតូក្យូបានឱ្យដឹងនៅក្នុងរបាយការណ៍សៀវភៅសការពារជាតិថា មហាអំណាចនៅក្នុងតំបន់នេះ «បន្តធ្វើសកម្មភាពក្នុងលក្ខណៈមួយអះអាងថាការពារខ្លួន» និងសកម្មភាពរបស់ខ្លួន (រួមបញ្ចូលសកម្មភាពគ្រោះថ្នាក់ ដែលអាចបង្កឱ្យមានផលវិបាកដោយអចេតនា)។
រដ្ឋាភិបាលក្រុងប៉េកាំងកំពុងស្ថិតនៅក្រោមសម្ពាធដើម្បីគោរពការស្វែងរករបស់សាលាក្តីដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីខែមុនថា មិនមានមូលដ្ឋានច្បាប់សម្រាប់មហិច្ឆតារបស់ខ្លួនលើសមុទ្រចិនខាងត្បូងដែលសម្បូរធនធាន និងជាកន្លែងដែលប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងអ្នកដទៃទៀតដាក់ពាក្យបណ្តឹងផងដែរនោះ៕
មតិយោបល់