ប៉េកាំង: ឃ្លាំងស្តុកសារធាតុគីមីដ៏ធំមួយ បានផ្ទុះឡើងបង្កជាអគ្គីភ័យឆាបឆេះយ៉ាងដំណំ នៅទីក្រុងស៊ីនជាំង ភាគខាងកើតប្រទេសចិន ប៉ុន្តែគេនៅមិនទាន់ដឹងពីទំហំនៃការខូចខាត ឬក៏មនុស្សបាត់បង់ជីវិត និង រងរបួសប៉ុន្មាននាក់នោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នារសៀលថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។
ការផ្ទុះដ៏កក្រើកលើនេះ បានធ្វើឲ្យគេនឹកឃើញដល់ ការផ្ទុះរោងចក្រផ្ទុកសារធាតុគីមីដូចគ្នា នៅទីក្រុង ធានជិន កាលពីខែសីហា ឆ្នាំមុន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦៥នាក់ស្លាប់។ ដោយឡែកការផ្ទុះលើកនេះ គេរំពឹងថានឹងអាចមានមនុស្សស្លាប់ និង រងរបួស ប៉ុន្តែនៅមិនមាន ការបញ្ជាក់នោះទេ ដោយរង់ចាំក្រុមសង្គ្រោះពន្លត់អគ្គីភ័យជាមុនសិន៕
មតិយោបល់