ភ្នំពេញៈ ពិធីការិនី មានឥទ្ធិពលមាំក្នុងស្ថានីយ៍ទូរទស្សន៍ អាស៊ីគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានអះអាងថា ខ្លួននាងល្បី ដោយសារតែលោកព្រាប សុវត្ថិ ។
ថ្លែងយ៉ាងដូច្នោះ ក្នុងកម្មវិធីតន្ត្រីស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីចុងខែកក្កដា ឆ្នាំ២០១៦ ខណៈដែលកម្មវិធីនោះ មានការអញ្ជើញចូលរួមពី តារាចម្រៀង លោក ព្រាប សុវត្ថិ និង ក្រុមរាំរបស់លោក ។
ឌួង ហ្សូរីដា បាននិយយាថា «និយាយលាក់បាំងអ្វី ខ្ញុំហ្ហា ល្បីគេស្គាល់ ខ្ញុំដំបូងដោយសារតែបង សុវត្ថិទេ និយាយមែន ដោយកាលនោះ ខ្ញុំទើបប្រឡងសាប៊ូលុច ជាប់ជាកញ្ញាឯក សាប៊ូលុច »។ ឌួង ហ្សូរីដា បានបន្ថែមថា យើងអត់ល្បី បានថតជាមួយអ្នកល្បី ថាឡើងហ្មង ។
ឆ្លើយតបនឹងសម្តីរបៀបដឹងគុណ របស់ ហ្សូរីដា លោកព្រាប សុវត្ថិ ថា អរគុណដូចគ្នា ជាកិត្តិយសដូចគ្នា ដោយសារតែពេលខ្លះ យើងរួមគ្នាទៅ យើងធ្វើទៅ ក៏យើងទទួលនូវលទ្ធផលអ៊ីចឹង ។ តារាចម្រៀងល្បីក្នុងចិត្តយុវវ័យ ច្រើនឆ្នាំ បានបន្ថែមថា លទ្ធផលដែលកើតមកនេះ មិនមែនតែខ្ញុំម្នាក់នោះទេ រួមទាំងប្អូន (ហ្សូរីដា) អ្នកផលិត សព្វបែបយ៉ាងដែលយើងបង្កើតបទមួយ ឲ្យល្បីសម្រាប់យើង មិនមែនល្បីតែយើងនោះទេ គឺមានអ្នកទាំងអស់គ្នានៅក្បែរយើង ទើបយើងល្បី ៕
មតិយោបល់