ព័ត៌មានសិល្បៈ និងកម្សាន្ត

យក់ ថិតរដ្ឋា ក្លាយជាថៅកែស្រី របរកម្សាន្តរាត្រី

ភ្នំពេញៈ តារាចម្រៀង​របស់ហង្សមាស អ្នកនាង យក់ ថិតរដ្ឋា បានបើករបរថ្មីមួយទៀត ផ្នែក​ភោជនីយដ្ឋាន និងកម្សាន្តរាត្រី នៅលើទឹកដីទន្លេបាសាក់​ ខណ្ឌចំការមន​។​

បន្ទាប់បីមិនសូវជាជោគជ័យ លើរបរ​ លក់ខោអាវ ក្នុងតំបន់ស្តាតចាស់ យក់ ថិត​រដ្ឋា បានក្រឡេកមើល​អាជីវកម្មដ៏ពេញនិយម ផ្នែករាត្រី​របៀបបារ ដោយមានបម្រើអាហារ និងស្រា រួមទាំង​មានតារាល្បីច្រៀងកំដរ​អារម្មណ៍​អ្នកចូល​​​ទៅកម្សាន្តហាង​របស់នាង ។​
ហាងថ្មី ដែល យក់ ថិតរដ្ឋា បានបើកនេះ ត្រូវបានគេដឹងថា ទើបតែបើក​នៅដើមឆ្នាំ២០១៦ តែប៉ុណ្ណោះ ប៉ុន្តែ​រហូតមកទល់នឹងពេលនេះ មានការគាំទ្រពីសំណាក់ តារាៗ និង​អ្នកគាំទ្រ ក៏ដូចជា ភ្ញៀវ​ផ្សេងៗ បានចូលទៅកម្សាន្តនៅ ហាង Factory pub របស់នាង ។​

ថ្មីៗនេះ យក់ ថិតរដ្ឋា ថៅកែស្រីហាងរាត្រី បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា «​អ​រគុ​ណ​ប​ង​រឹ​ទិ្ធ​​បា​នម​​ក​លេង​ក​​ន្លែ​ង​ខ្ញុំ​ ​F​a​c​t​or​y​ ​p​​u​b​ ​ហើ​យ​នឹ​ង​ប្អូ​ន​ស្រី​សុ​វ​ណ្ណា​ឡា​ង​អ​រ​គុ​ណ​ពិ​ត​ៗ​ ​ព្រម​​ទាំ​ង​ភ្ញៀ​វ​ កិ​តិ្ត​យ​ស​ទាំ​ង​អ​ស់​ដែ​ល​បា​ន​គាំ​ទ្រ​ ​F​a​ct​o​r​​y ​p​u​b​ ​ទាំ​ង​អ​ស់​ផ​​ង​ដែ​រ ​!​»។​
បើទោះបីជារាងជោគជ័យ លើ​អាជីវកម្ម​ ប៉ុន្តែងាកទៅកាន់វិស័យសិល្បៈវិញ យក់ ថិតរដ្ឋា មានសភាពស្ងបស្ងាត់ដូចចោរលួចសេះ ដោយមិនមានសន្ទុះ នោះទេ ៕​

yok Thetrotha (1)yok Thetrotha (2)yok Thetrotha (3)yok Thetrotha (4)yok Thetrotha (5)yok Thetrotha (6)yok Thetrotha (7)yok Thetrotha (8)

មតិយោបល់