ព័ត៌មានកីឡា ព័ត៌មានសិល្បៈ និងកម្សាន្ត

យុវជនម្នាក់ទាមទារ Town សុំទោសរឿងយករូប កែវ រំចង់ ទៅប្រើដោយគ្មានការអនុញ្ញាត

យុវជនម្នាក់សុំមិនបញ្ចេញឈ្មោះ បានទាមទារឲ្យផលិតកម្មទីក្រុងភាពយន្ត ( Town ) ចេញលិខិតបកស្រាយ និងសុំទោសជាសាធារណៈចំពោះការយករូបអ្នកប្រដាល់ កែវ រំចង់ ដែលជាស្នាដៃខ្លួនទៅប្រើដោយគ្មានការអនុញ្ញាតិ។

ម្ចាស់វណ្ណកម្មបញ្ជាក់ថា ខ្លួនចង់បានហេតុផលដ៏សមរម្យមួយពីផលិតកម្ម Town ដែលយកស្នាដៃខ្លួន ទៅដាក់លើវីដេអូផ្សព្វផ្សាយបទជីវិតអ្នកប្រដាល់ទាំងគ្មានការអនុញ្ញាត្តិ។

13950651_281267942245716_1768630542_o

« ខ្ញុំអត់ដឹងទេ ព្រោះរូបនោះខ្ញុំបាន Post ដាក់ Profile Facebook ខ្ញុំតាំងពីចុងឆ្នាំ២០១៥។ ហើយមិនបានចាប់អារម្មណ៍ ទើបតែថ្មីៗនេះ ក៏លេចរូបនោះ ត្រូវបានគេយកទៅកែច្នៃបន្ថែម នឹងដាក់លើ Trailer គេឡើងឡូយ។ ខ្ញុំសុំការបកស្រាយ និងសុំទោស ព្រោះវាប៉ះពាល់ដល់ខ្ញុំដែលខំចំណាយលុយទៅថតដល់បាងកក។» សម្តីយុវជនដែលអះអាងថាជាម្ចាស់រូប។

អ្នកថតរូបដដែលបន្តថា ដោយទឹកចិត្តស្រលាញ់ខ្លួនបានចំណាយលុយ ទៅគាំទ្រអ្នកប្រដាល់ កែវ រំចង់ ដល់ទីក្រុងបាងកកប្រទេសថៃ និងថតបានរូបជាច្រើនទុកជាអនុស្សាវរីយ៍ តែមិនស្មានថាត្រូវគេយកទៅធ្វើអាជីវកម្មបែបនេះសោះ។

ទោះយ៉ាងណា គេថាពុំមានបំណងតវ៉ាផ្នែកផ្លូវច្បាប់ឡើយ ដោយគ្រាន់តែចង់បានការបកស្រាយ និងសុំទោស តែផ្លូវសីលធម៌ប៉ុណ្ណោះ។

10414574_10204196763558605_1692290434799018834_n copy

 

មតិយោបល់