បរទេស៖ អ្នកឯកទេសផ្នែកចំណីអាហារបានអះអាងថា ក្រូចឆ្មាសម្បូរសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ ដែលអាចបំបែកជាតិខ្លាញ់ និងសម្រកទម្ងន់។
ក្រូចឆ្មាមានផ្ទុកវីតាមិន C កម្រិតខ្ពស់ ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៅទៀត ក្រូចឆ្មាអាចសម្អាតជាតិពុលចេញពីរាងកាយ, ឈាម, ក្រពេញទឹករងៃ និងការពារពីជំងឺផ្សេងៗ។
មិនតែប៉ុណ្ណោះ ការទទួលទានក្រូចឆ្មាជារបបអាហារទៀងទាត់ អាចជួយសម្រកទម្ងន់ ១០គីឡូក្រាម និងជាតិខ្លាញ់ដែលលើសក្នុងរយៈពេលពីរសប្តាហ៍។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយក្រូចឆ្មាជាមួយនឹងទឹក ក្នុងបរិមាណដូចខាងក្រោម៖
- ថ្ងៃទី១៖ ទឹកក្រូចឆ្មា ១ផ្លែ លាយជាមួយនឹងទឹកស្អាតមួយកែវ។
- ថ្ងៃទី២៖ ទឹកក្រូចឆ្មា ២ផ្លែ លាយជាមួយនឹងទឹកស្អាតពីរកែវ។
- ថ្ងៃទី៣៖ ទឹកក្រូចឆ្មា ៣ផ្លែ លាយជាមួយនឹងទឹកស្អាត ៣កែវ។
- ថ្ងៃទី៤៖ ទឹកក្រូចឆ្មា ៤ផ្លែ លាយជាមួយនឹងទឹកស្អាត ៤កែវ។
- ថ្ងៃទី៥៖ ទឹកក្រូចឆ្មា ៥ផ្លែ លាយជាមួយនឹងទឹកស្អាត ៥កែវ។
- ថ្ងៃទី៦៖ ទឹកក្រូចឆ្មា ៦ផ្លែ លាយជាមួយនឹងទឹកស្អាត ៦កែវ។
- ថ្ងៃទី៧៖ ទឹកក្រូចឆ្មា ៣ផ្លែ លាយជាមួយនឹងទឹកស្អាត ១០កែវ។
- ថ្ងៃទី៨៖ ទឹកក្រូចឆ្មា ៦ផ្លែ លាយជាមួយនឹងទឹកស្អាត ៦កែវ។
- ថ្ងៃទី៩៖ ទឹកក្រូចឆ្មា ៥ផ្លែ លាយជាមួយនឹងទឹកស្អាត ៥កែវ។
- ថ្ងៃទី៣១០៖ ទឹកក្រូចឆ្មា ៤ផ្លែ លាយជាមួយនឹងទឹកស្អាត ៤កែវ។
- ថ្ងៃទី១១៖ ទឹកក្រូចឆ្មា ៣ផ្លែ លាយជាមួយនឹងទឹកស្អាត ៣កែវ។
- ថ្ងៃទី១២៖ ទឹកក្រូចឆ្មា ២ផ្លែ លាយជាមួយនឹងទឹកស្អាត ២កែវ។
- ថ្ងៃទី១៣៖ ទឹកក្រូចឆ្មា ១ផ្លែ លាយជាមួយនឹងទឹកស្អាត ១កែវ។
- ថ្ងៃទី១៤៖ ទឹកក្រូចឆ្មា ៣ផ្លែ លាយជាមួយនឹងទឹកស្អាត ១០កែវ។
អ្នកអាចបន្ថែមទឹកឃ្មុំចូលទៅក្នុងភេសជ្ជៈនេះ ១ស្លាព្រា ហើយទទួលទានពេញមួយថ្ងៃ។ ប្រសិនបើអ្នកញ៉ាំមិនអស់ទេ សូមរក្សាទុកនៅថ្ងៃស្អែកទៀត។ ប៉ុន្តែអ្នកត្រូវទទួលទានយ៉ាងហោចណាស់ ១ម៉ោងរៀងរាល់មុនពេលបាយ។
ក្នុងពេលអនុវត្តរូបមន្តមួយនេះ អ្នកគួរតែជៀសវាង ញ៉ាំផាស្តា, នំប៉័ង និងនំធ្វើពីម្សៅ។ ជាមួយគ្នានេះផងដែរ អ្នកគួរជៀសវាងភេសជ្ជៈដែលមានជាតិកាបូន, ទឹកផ្លែឈើកែច្នៃ, គ្រឿងស្រវឹង, ដំឡូងចៀន, ស្ករគ្រាប់.ល.។
ចំណាំ៖ សម្រាប់មនុស្សដែលមានជំងឺក្រពះ ពោះវៀន គួរតែជៀសវាងរបបអាហារនេះ៕
មតិយោបល់