មុនការប្រកួតរវាង Paris Saint Germain និង Real Madrid ជើងទី២ Champion League មកដល់ក្រុម ជើងខ្លាំងបារាំងមួយនេះ បានបង្ហាញឲ្យឃើញពីការស៊ុតដាច់ៗគ្រាប់ក្នុងដី ដើម្បីត្រៀមសម្លាប់ Real Madrid វិញ។
ជាក់ស្តែងណាស់ បើតាម ESPN បានឲ្យដឹងថា នៅប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុម Paris Saint Germain បានបើកកីឡារដ្ឋានរបស់ពួកគេ របស់ពួកគេ ទទួលក្រុមភ្ញៀវ ៣ប្រកួតដោយបានយកឈ្នះ មិនទាបជាង៣ គ្រាប់ឡើយ ពោលចាប់ពីចាញ់ Real Madrid ៣-១ រួចមក។ ក្នុងនោះដែរ Paris Saint Germain បានយកឈ្នះ Marseille ២ប្រកួតជាប់គ្នា ទាំងនៅ League1 និង Franch Cup ក្នុងលទ្ធផល ៣-០ ទាំង២ប្រកួត និងយកឈ្នះក្រុម Strasbourg ៥-២ ។ តាមរយៈការស៊ុតដាច់ៗ ៣ គ្រាប់ក្នុង ៣ ប្រកួតចុងក្រោយ ជាប់ៗគ្នាបែបនេះ ហាក់ជាការគម្រាមមួយ ដល់ក្រុម Real Madrid ដែលត្រៀមធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Paris Saint Germain នាប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានត្រឹម ២គ្រាប់ឈ្នះក្នុងដៃប៉ុណ្ណោះ។
ដូច្នេះហើយ សម្រាប់ការប្រកួតជើងទី២ លើទឹកដីបារាំងនេះដែរ ក្រុម Paris Saint Germain ជឿជាក់ថាពួកគេ អាចស៊ុតចូលទីក្រុម Real Madrid ចាប់ពី ៣គ្រាប់ឡើងទៅ ដោយយោងទៅតាមលទ្ធផល ដែលក្រុម មួយនេះ បានស៊ុតបញ្ចូលទីលើក្រុមភ្ញៀវ ទាំងខ្លាំង និងក្រោយ ដាច់ ៣ គ្រាប់បែបនេះ។
មតិយោបល់