ព័ត៌មានកីឡា

Man Utd យកឈ្នះ Real Madrid ដោយបាល់ ១១ម៉ែត្រ (វីដេអូ)

ក្រុមបីសាចក្រហម Manchester United ធ្វើបានយ៉ាងល្អ ក្នុងការផ្តួលក្រុមជើងខ្លាំង Real Madrid ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ក្រោយពីបញ្ចប់លទ្ធផល ស្មើគ្នា ១-១ ។

Man Utd កំពុងតែបង្ហាញ​ នូវទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតមុនបើករដូវកាលនេះ ដោយមិនទាន់រងបរាជ័យនៅឡើយទេ។ ជាការពិតណាស់ ក្រោយពីយកឈ្នះ Man City កាលពីប៉ុន្មានថ្ងៃមុន បីសាចក្រហម Manchester United បានបន្តយកឈ្នះក្រុម Real Madrid បន្តទៀត។ ថ្វីបើ មិនអាចយកឈ្នះ ក្រុម Real Madrid ក្នុងការប្រកួត ៩០នាទីក៍ដោយ តែ Man Utd អាចយកឈ្នះ Real Madrid បានដោយបាល់ ១១ម៉ែត្រ ២-១ ផងដែរ។

ក្រុម Man Utd បានរកគ្រាប់បាល់ ១គ្រាប់មុនដោយការស៊ុតរបស់កីឡាករ Lingard នៅចុងតង់ទី១ នាទីទី៤៥ ដែលធ្វើឲ្យក្រុមបីសាចក្រហម បាននាំមុខតាំងពីតង់ទី១មកម្លេះ។ យ៉ាងណាវិញ ក្រុម Real Madrid អាចវាយបកបានវិញនៅតង់ទី២ ពោលនៅនាទីទី ៦៩ កីឡាករ Casemiro អាចរកគ្រាប់បាល់តាមស្មើវិញ ដោយការស៊ុតបាល់ ១១ម៉ែត្រ ហើយលទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត។ ក្នុងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី Man Utd បានយកឈ្នះ Real Madrid ២-១ ។

តោះមកទស្សនាការប្រកួតយ៉ាងស្វិតស្វាញ របស់ក្រុម Real Madrid និង Man Utd ទាំងអស់គ្នា៖

https://www.youtube.com/watch?v=-FzbOim-3zY

មតិយោបល់