ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេសហ្វីលីពីន ជំរុញឱ្យចិនត្រូវតែគោរពច្បាប់ដាច់ខាត

ហ្វីលីពីន: នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay បានអំពាវនាវ​ដល់ប្រទេសចិនឱ្យគោរពច្បាប់សមុទ្រ និងសន្តិសុខនិងនីតិរដ្ឋដាច់​ខាត ដើម្បីដោះស្រាយដោយសន្តិវិធី ទាំងជម្លោះនៅក្នុងសមុទ្រចិនភាគខាងត្បូងនិងសមុទ្រចិនខាងកើត។

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia បានឲ្យដឹងថា លោក Yasay បានជួបជាមួយសមភាគីជប៉ុនរបស់លោក Fumio Kishida នៅក្នុងប្រទេសហ្វីលីពីន ដើម្បីពិភាក្សា​ពី​សន្តិសុខតំបន់​និងកិច្ចសហប្រតិបត្តិការនៅក្នុងសន្ដិសុខសមុទ្រ និងការអនុវត្តច្បាប់​ព្រមទាំងជំនួយ​ជប៉ុន​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោក Yasay បានបញ្ជាក់ប្រាប់នៅក្នុងសន្និសិទកាសែតមួយថា ប្រទេសហ្វីលីពីននិងជប៉ុនចែក បាន​រំលែកបទពិសោធន៍នៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ លោកបានបន្ថែម​ថា «យើងជំរុញឱ្យប្រទេសចិនដើម្បី … ធ្វើឱ្យប្រាកដថា ច្បាប់និងសន្តិសុខលើសមុទ្រទាំងស្រុង​ត្រូវតែ​គោរពដាច់ខាត។

សូមបញ្ជាក់ថា ប្រទេសជប៉ុនមានជម្លោះជាមួយប្រទេសចិនលើប្រជុំកោះតូចនៅសមុទ្រចិនខាងកើត ខណៈពេលដែលប្រទេសហ្វីលីពីននិងចិនបានទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង៕

Philippines South China Sea

មតិយោបល់