ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: លោក ដូណាល់ត្រាំ ឈ្នះសម្លេងគ្រប់គ្រាន់នឹងក្លាយជាប្រធានាធិបតីអាមេរិក

អាមេរិក: មុននេះបន្តិច លោក ដូណាល់ត្រាំ ឈ្នះបានសម្លេងគាំគ្រាំគ្រាប់គ្រាន់ក្នុងនាមជាបេក្ខភាពប្រធានាធិបតីអាមេរិកនៃគណបក្សសាធារណរដ្ឋ ដែលគ្រោងនឹងកាន់អំណាចនៅខែកក្កដា នាពេលខាងមុខនេះហើយ។

លោកមហាសេដ្ឋីរូបនេះ ទទួលបានសម្លេងច្រើនលើសលប់ក្នុងការផ្តល់សេចក្តីទុកចិត្តដើម្បីឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកនៅក្នុងគណបក្សសាធារណរដ្ឋ។ ហើយការផ្តល់សេចក្តីសម្រេចមានចំនួន ១.២៣៨សម្លេង។

លោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ បានឈ្នះសម្លេងច្រើនបំផុតគ្មានគូប្រៀបនៅថ្ងៃព្រហស្បតិ៍នេះ ដែលលោកមានចំនួន  ១.២៣៧សម្លេង ត្រូវការជាចាំបាច់ដើម្បីធានាការតែងតាំងដំណែងប្រធានាធិបតីអាមេរិកថ្មី។

បច្ចុប្បន្ននេះ លោកត្រាំមានចំនួន ១.២៣៨សម្លេង បន្ទាប់ពីចំនួនត្រូវការចំនួនប្រតិភូរបស់គណបក្សមួយនេះ ដូច្នេះពួកគេនឹងគាំទ្រដល់មហាសេដ្ឋីនៅមហាសន្និបាតញូវយ៉កពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកនៅខែកក្កដា ខាងមុខនេះផងដែរ៕

hhhh

មតិយោបល់