ភ្នំពេញៈ នៅម៉ោង១១ថ្ងៃទី១១ សីហា នេះ ប្រជាជនមកពីខេត្តកំពង់ស្ពឺស្រុកឱរ៉ាល់ ប្រមាណជាង១០០ តំណាងឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ដែលមានម្ចាស់គ្រប់គ្រង គឺឧកញ្ញាលី យ៉ុងផាត់។
បើតាមការសម្ភាសន៍ប្រជាជនម្នាក់បាននិយាយថា ការឡើងមកភ្នំពេញនេះ ព្រោះចង់ឲ្យអង្គការដែលទទួលបណ្តឹងដកវិញ និងបពា្ឈប់ការបំបែកបំបាក់ប្រជាពលរដ្ឋ ព្រោះប្រជាជនភាគច្រើនសព្វថ្ងៃបានទទួលការងារពីក្រុមហ៊ុនស្ករអំពៅ។ ក្រោយចាកចេញពីអង្គការសមធម៌កម្ពុជា ពួកគាត់បានបន្តដំណើរមក EU ដើម្បីសុំដកពាក្យបណ្តឹងដូចគ្នា។
គាត់បានបន្តថា ពាក់ព័ន្ធនឹងការសុំដកពាក្យបណ្ដឹងពីអង្គការសមធម៌កម្ពុជានេះ ដោយសារអង្គការកន្លងមកពុំមានដំណោះស្រាយ។ ក្រោយមកនៅថ្ងៃទី៨ សីហា ប្រជាពលរដ្ឋចំនួន៣២០គ្រួសារបានយល់ព្រមយក៥០០$ រហូតមានដល់ ៦០០០$ ទៅតាមទំហំដី ដែលក្រុមហ៊ុនបានដោះស្រាយ បន្ទាប់ពីមានការចម្រូងចម្រះកាលពីអំឡុងខែឧសភា ខាងតំណាងប្រជាពលរដ្ឋ១៦០គ្រួសារ បានកំពុងពិចាណាលើតម្លៃនេះ និងតំណាង១៣០គ្រួសារផ្សេងទៀត បានស្នើសុំ៧០០០$។ ប៉ុន្តែតាមការសម្ភាសន៍ព្រឹកមិញតំណាងប្រជាពលរដ្ឋនិយាយថា ប្រជាពលរដ្ឋចំនួន៣២០គ្រួសារបានយល់ព្រមហើយ ទើបស្នើឲ្យមានការដកពាក្យបណ្ដឹងវិញ៕
មតិយោបល់