ព័ត៌មានជាតិ

ស្លាប់៥នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ដ៏រន្ធត់ នៅស្រុកសំឡូត

បាត់ដំបងៈ ករណីស្លាប់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាង រថយន្ត និងម៉ូតូ បានកើនឡើង ដល់ចំនួន៥នាក់ហើយ ក្រោយពីបាន បញ្ជូន ជនរងគ្រោះទាំងអស់ ទៅដល់មន្ទីរពេទ្យ គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ។

បើយោងតាមរបាយការណ៍ របស់លោក អធិការរង កំ គន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទីល្ងាច នៅចំណុចក្រុម៣ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយមានរថយន្ត មួយគ្រឿងម៉ាក តូយ៉ូតាមួយបាំងកន្លះ ពាក់ស្លាកលេខ ភ្នំពេញ2AE.0700 បើកបរដោយ យុវជនម្នាក់ ឈ្មោះ ស្នា អាយុ ២៧ឆ្នាំ រស់នៅក្នុងស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង និងមានអ្នករួមដំណើរ ចំនួន៥នាក់។

លោកបានបន្តថា ដោយការប្រើប្រាស់ ល្បឿនលឿន ហួសកំណត់ រួមផ្សំនឹងផ្លូវ ដែលកំពុងជួសជុល និងចាក់ដី ខ្ពស់ទាប ផងនោះ បណ្តាល ឲ្យរថយន្ត រអិលក៏រេចង្កូត ជ្រុលទៅបុក នឹងម៉ូតូដែលបើកបរ ច្រាសទិសគ្នា បណ្តាលឲ្យ មនុស្សចំនួន៣នាក់ ដែលកំពុងជិះលើម៉ូតូ បានស្លាប់ទាំងអស់ ចំណែកមនុស្ស នៅក្នុងរថយន្ត ក៏រងរបួសធ្ងន់ ស្រាល ៦នាក់ដែរ ។

ក្រោយពេលដែល សមត្ថកិច្ចចុះទៅដល់ កន្លែងកើតហេតុ ឃើញថា ខាងភាគីម៉ូតូ ស្លាប់ទាំង៣នាក់ នោះមាន១ ឈ្មោះ ហ៊ីង សុទីន ភេទស្រី អាយុ ២៣ឆ្នាំ ២.ឈ្មោះ រស់ សុឃៀ ភេទស្រី អាយុ ២៤ឆ្នាំ និង៣.ឈ្មោះ អេន សុរ៉ា ភេទស្រី អាយុ ៣ឆ្នាំ អ្នកទាំង៣ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ រីឯម៉ូតូជនរងគ្រោះ ត្រូវបាន ដាច់ជាពីរកំណាត់ បានប៉ើងទៅធ្លាក់នៅក្នុង ប្រឡាយទឹក។

ចំណែករថយន្តក៏ដូចគ្នាដែរ គឺបានធ្លាក់ទៅក្នុងជ្រលង ដោយបាន បះជើងឡើងលើ បណ្តាលឲ្យមនុស្សចំនួន៦នាក់ ដែលជិះនៅ ក្នុងរថយន្ត រងរបួសទាំងអស់ ព្រមទាំងបានបញ្ចូន ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ផងដែរ។

នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ សមត្ថកិច្ច បានទទួលព័ត៌មានថា ជនរងគ្រោះ ដែលបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ គឺបានស្លាប់ចំនួន២ នាក់ ដោយក្មេងម្នាក់និង មនុស្សធំម្នាក់ ដែលជាអ្នករស់ នៅស្រុកមោងឫស្សី និងនៅស្រុកគាស់ក្រឡ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងប្រមូលវត្ថុតាង យកមករក្សាទុក នៅអធិការដ្ឋាន ស្រុកសំឡូត៕

13876500_529239243930301_8870330581384673059_n13876537_529239190596973_8664117946387803529_n13900296_529239297263629_2605384574364423376_nimage1image2image5image6image7Untitled-1

មតិយោបល់