ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តក្រុងដឹកភ្ញៀវទៅចូលរួមពិធីមង្គលការ ធ្លាក់ជ្រោះស្លាប់នឹងរបួស ៧២នាក់

ប៉ាគីស្ថានៈ យ៉ាងហោចណាស់មនុស្ស២២នាក់ស្លាប់ និងរងរបួស៥០នាក់ផ្សេងទៀត នៅពេលរថយន្តក្រុងដឹកអ្នកភ្ញៀវទៅចូលរួមពិធីមង្គលការ បានបើកធ្លាក់ចូលជ្រោះជ្រៅនៅក្នុងតំបន់ កាស្មៀរ ស្ថិតនៅក្នុងក្រោមការគ្រប់គ្រាងរបស់ប៉ាគីស្ថាន កាលពីយប់ថ្ងៃអាទិត្យ ។នេះបើយោងតាមសារព័តមានស៊ីនហួ ចុះផ្សាយ នោងថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦ ។

ទុរទស្សន៍ Urdu TV ប៉ុស្តិ៍លេខ ៩២បានរាយការណ៍ថា រថយន្តក្រុងមួយគ្រឿងនោះបានដឹកភ្ញៀវទៅចូលរួមមង្គលការចំនួន ៧០នាក់បើកតាមផ្លូវពីស្រុក Palandariឈ្មោះ ទៅស្រុក Hajira ។

ស្នងការរងតំបន់នេះបាននិយាយថាគ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលអ្នកបើកបរបានបាត់បង់ការគ្រប់គ្រងលើរថយន្ត ខណៈបើកបរលើសល្បឿ និងការផ្ទុកមនុស្សលើសចំណុះនៅពេលឡើងភ្នំ Palandri ដែលមានទីតាំង១០៧ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីអ៊ីស្លាម៉ាបាដប្រទេសប៉ាគីស្ថាន៕

1312890707_snimok-12

មតិយោបល់