ព័ត៌មានកីឡា

ប្រាក់ សុវណ្ណរ៉ា៖ ចាន់ វឌ្ឍានាកា ជាអ្នកនាំសំណាងឲ្យបឹងកេតគ្រប់ពេល

គ្រូបង្គោលក្លឹបបឹងកេតអង្គរលោក ប្រាក់ សុវណ្ណរ៉ា បានចាត់ទុកថាខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា ជាតារានាំសំណាងឲ្យបឹងកេតគ្រប់ពេលទាំងអស់។ ការលើកឡើងនេះ ក្រោយពេលខ្សែប្រយុទ្ធមានប្រភពពីខេត្តកំពតស៊ុតហែតទ្រីកជួយបឹងកេតអង្គរ បាន៣ពិន្ទុបន្តឈរកំពូលតារាងលីគកំពូលកម្ពុជា។

លោក ប្រាក់ សុវណ្ណរ៉ា ថាវឌ្ឍនាកាអាចប្រៀបជាអ្វីក៏បាន ព្រោះគាត់តែងតែរកគ្រាប់ឲ្យក្រុម ពិសេសគ្រាប់ជ័យជម្នះយប់មិញ និងពេលប៉ះអាស៊ីអឺរ៉ុបតាំងពីបើករដូវកាលមក។

bk46

« អាចនិយាយបានថា និយាយពីគុណភាពរបស់គាត់គឺពិបាកនិងនិយាយ។ យើងថាជាអីក៏បានដែរ ក៏ប៉ុន្តែគាត់ជាអ្នកនាំសំណាងឲ្យក្រុមគ្រប់ពេលទាំងអស់។ តាំងពីប្រកួតទី១ ដែលយើងវិះនិងស្មើជាមួយអាស៊ីអឺរ៉ុប ប៉ុន្តែគាត់ទាត់ចូលភ្លាមចប់ល្មម។» សម្តី ប្រាក់ សុវណ្ណរ៉ា។

ភ្នំពេញក្រោន បានបើកការនាំមុខ ក្នុងជំនួបដ៏សំខាន់យប់មិញ ត្រឹមនាទីទី៥ ដោយខ្សែប្រយុទ្ធ Jang In Yong ប៉ុន្តែត្រូវវឌ្ឍានាវាយបកបាន៣គ្រាប់វិញ មុន កែវ សុខផេង សងវិញបាន១គ្រាប់នៅចុងវគ្គទី២។ ចប់ការប្រកួត បឹងកេតឈ្នះភ្នំពេញក្រោន ៣-២។

បឹងកេត ក្រសោបបាន៣ពិន្ទុបន្ថែម ដើម្បីរក្សាគម្លាត១ពិន្ទុពីគូប្រជែងក្រសួងកាពារជាតិ។ ២ប្រកួតដែលនៅសល់ ក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម នឹងប៉ះ ព្រះខ័នរាជស្វាយរៀង និង ប៉ូលិស ខណ:ទ័ពប៉ះស៊ីម៉ាក់ និងអាស៊ីអឺរ៉ុប។

569A6843 copy

569A6848 copy

569A6880 copy

569A6882 copy

569A6887 copy

569A6896 copy

569A6904 copy

569A6913 copy

569A6920 copy

569A6932 copy

569A6947 copy

569A6955 copy

569A6993 copy

569A7012 copy

569A7025 copy

569A7045 copy

569A7056 copy

569A7072 copy

មតិយោបល់