ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់មេដឹកនាំអង្គការសហប្រជាជាតិ ជុំវិញការអំពាវនាវឲ្យលុបចោលអាវុធនុយក្លេអ៊ែរ

UN: រដ្ឋាភិបាលក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ បានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ពីបទ «ធ្វើការកត់សម្គាល់មិនប្រុងប្រយ័ត្ន និងកិច្ចប្រឹងប្រែងរបស់អាមេរិក ដែលលោកបានអំពាវនាវឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន​ Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

កាលពីថ្ងៃពុធ លោក Guterres បានធ្វើសេចក្តីថ្លែងការណ៍មួយ ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅក្នុងទីក្រុងតូក្យូ អំពីកិច្ចពិភាក្សាជុំវិញការខិតខំប្រឹងប្រែង ដែលដឹកនាំដោយអាមេរិក ដើម្បីបំបាត់ចោលនូវកម្មវិធីមីស៊ីលនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

ដោយសេចក្តីថ្លែងការណ៍នោះ បានធ្វើឲ្យមានប្រតិកម្មពីក្រុងព្យុងយ៉ាង ជាមួយការលើកទ្បើងថា ប្រមុខ UN គួរតែធ្វើអ្វី ដែលមានប្រយោជន៍ ចំពោះស្ថានភាពនៅលើឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ន ដើម្បីសន្តិភាព និងស្ថេរភាព មិនមែនចាំតែធ្វើសកម្មភាពដាក់ទណ្ឌកម្មតែមួយមុខនោះទេ៕

មតិយោបល់