ហុងហ្គោៈ លោកចៅហ្វាយក្រុង Nyonyi Bwanakawa បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៤៥នាក់ស្លាប់ ក្នុងការសម្លាប់រង្គាលមួយកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងភូមិ Rwangoma ទីក្រុង Beni ខេត្ត North Kivu ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦។
លោកប្រធានាធិបតីបាននិយាយនៅក្នុងខេត្ត North Kivu ប្រាប់អ្នកសារព័ត៌មានថានេះជាទង្វើភេរវកម្មយ៉ាងពិតប្រាកដ ។
អ្នកនាំពាក្យយោធា លោក Mak Hazukay បាននិយាយថា ក្រុមឧទ្ទាមជាប់សង្ស័យគឺជាកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យដែលជាក្រុមមួយមានប្រភពដើមមកពី Ugandan បានទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ប្រតិបត្តិការយោធាជាច្រើនកំពុងតំណើរការនៅក្នុងតំបន់ប្រឆាំងនឹងពួកឧទ្ទាមនៅច្រើនគោលដៅនៅក្នុងខេត្តមួយនេះ។អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សជាង១ពាន់នាក់ត្រូវបានសម្លាប់រង្គាលនៅក្នុងផ្នែកជាច្រើននៃខេត្ត North Kivu ចាប់តាំងពីសប្តាហ៍មុន ៕
មតិយោបល់