ព័ត៌មានបច្ចេកវិទ្យា

ហេតុអ្វីបានជា Mark Zuckerberg មេធំ Facebook ចូលចិត្តពាក់អាវយឺតដដែល?

អាមេរិក៖ លោក Mark Zuckerberg ជាសហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គមយក្ស Facebook ព្រមទាំងជាកំពូលមហាសេដ្ឋីផងនោះ ត្រូវបានគេសង្កេតឃើញថា គាត់ចូលចិត្តពាក់អាវដដែលៗ គឺអាវយឺតដៃខ្លី ដែលមានរូប icon តំណាងឲ្យ Facebook មួយចំនួននៅត្រង់បេះដួង រហូតដល់មានចម្ងល់ជាច្រើនបានចោទសួរទាក់ទងនឹងរឿងនេះ។

ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួន មហាសេដ្ឋីវ័យក្មេងជាងគេរូបនេះ ភាគច្រើនមិនត្រូវបានលាតត្រដាងនោះទេ ប៉ុន្តែក្រោមកិច្ចសម្ភាសន៍ផ្ទាល់ពីជីវិតឯកជន លោក Mark Zuckberberg ត្រូវបានគេចោទសួរថា ហេតុអ្វីបានជាលោកចូលចិត្តពាក់អាវយឺតដៃខ្លី (អាវយឺត Facebook) ជារៀងរាល់ថ្ងៃ? សំណួរនេះ ត្រូវបានលោក ឆ្លើយដោយងាយ និងខ្លីថា លោកពាក់អាវយឺតនេះ ដោយសារតែលោករវល់ និងគ្មានពេលគ្រប់គ្រាន់។ គ្រប់គ្នាប្រហែលជាឆ្ងល់ហើយថា តើ Mark Zuckerberg រវល់ខ្លាំងកម្រិតណា? លោកបានពន្យល់បន្តទៀតថា នៅពេលព្រឹក លោកមិនចង់តែងខ្លួន ជាពិសេសគឺមិនចង់ចំណាយពេលវេលាឥតប្រយោជន៍ ក្នុងការស្លៀកពាក់នោះទេ ដូច្នេះហើយលោកក៏សម្រេចចិត្តពាក់អាវយឺតនោះជាប្រចាំ។

នៅមានរឿងមួយទៀតដែលមេធំ Facebook រូបនេះ បានបង្ហាញឲ្យពិភពលោកដឹងដែរ មានមូលហេតុផ្សេងមួយទៀត នោះគឺលោកបានយកគំរូតាមបិតាស្ថាបនិក Apple និង iPhone គឺលោក Steve Jobs៕

ZUCKERBERG-like-t-shirt

មតិយោបល់