ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ៊ិន ច័ន្ទនិរ័ត្ន ប្រកាសតម្លៃខ្លួន៥ពាន់ដុល្លារ

ភ្នំពេញ: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពិធីការិនីស្រស់ស្អាតប្រចាំនៅទូរទស្សន៍បាយ័ន គឺនាង ហ៊ិន ច័ន្ទនិរ័ត្ន បានប្រកាសយ៉ាងក្ដែងៗថា តម្លៃខ្លួនរបស់នាងគឺទាល់តែ៥ពាន់ដុល្លារដោយមិនខ្វះមួយដុល្លារ   ទើបនាងសុខចិត្តទទួលថតរឿងឲ្យក្រុមផលិតករណាមួយ។ លក្ខខណ្ឌមិនថតស៊ិចស៊ី និងមិនសម្ដែងឈុតឆាកស្នេហារោលរាល ក៏ស្ថិតក្នុងការកំណត់បន្ថែមពីលើតម្លៃខ្លួនក៏ខ្ពស់មិនធ្លាប់មានតារាណាម្នាក់ប្រកាសឡើងនោះដែរ។

ហ៊ិន ច័ន្ទនិរ័ត្ន បានថ្លែងប្រាប់ដោយផ្ទាល់មាត់ថា នាងមិនដែលបដិសេធ មិនថតភាពយន្តដូចពាក្យចរចាមអារ៉ាមដែលថា នាងមានសង្សារប្រច័ណ្ឌ ឬខ្លាចខូចស្បែកនោះទេ ប៉ុន្តែគឺបណ្ដាលមកពីក្រុមផលិតករដែលចង់ឲ្យនាងសម្ដែងរឿងមិនហ៊ានផ្ដល់ឲ្យនាងនូវតម្លៃខ្លួនតាមការទាមទារប៉ុណ្ណោះ ទើបនាងមិនដែលទទួលថតរឿងទាល់តែសោះ តាំងពីចូលធ្វើការនៅក្នុងទូរទស្សន៍បាយ័ន។ នាងថា ទោះជាខ្សែភាពយន្តដែលតម្រូវឲ្យនាងសម្ដែង មានត្រឹមតែប៉ុន្មានឈុត និងត្រូវថតប៉ុន្មានថ្ងៃ ឬថតដល់ខេត្តណាក៏ដោយ នាងទទួលយកទាំងអស់ ឲ្យតែក្រុមផលិតករ ដែលចង់បាននាង ហ៊ានផ្ដល់ឲ្យនាងក្នុងតម្លៃ៥ពាន់ដុល្លារ។ នាងថា តម្លៃខ្លួននេះ សម្រាប់តួខ្មែរ គឺផលិតករថា ខ្ពស់ ប៉ុន្តែតម្លៃដែលបានប្រកាសឡើង គឺគ្រាន់តែប្រើដើម្បីទិញសម្លៀកបំពាក់ចេញថត និងទិញគ្រឿងអលង្ការឲ្យសមនឹងការសម្ដែង ដែលបានតម្រូវដោយក្រុមផលិតករវិញប៉ុណ្ណោះ។ នាងនិយាយថា «ប៉ុណ្ណឹងអត់ថ្លៃទេបង ព្រោះតារាខ្មែរយើងបងដឹងហើយអត់មានផលិតករណារៀបចំខោអាវឲ្យទេ ចំណាយខ្លួនឯងទាំងអស់ ចឹងសម្រាប់ខ្ញុំបើបានប៉ុណ្ណឹងបានថត!»

ហ៊ុន ច័ន្ទនិរ័ត្ន បញ្ជាក់ថា រឿងដែលនាងថតបាន គឺលុះត្រារឿងទាំងនោះជាប្រភេទរឿងដុំសម្រាប់ដាក់បញ្ចាំងតាមរោងកុន ចំណែករឿងភាគ គឺក្រៅពីត្រូវដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន នាងមិនអាចសម្ដែងបានឡើយ។ នាងថា តម្លៃខ្លួន៥ពាន់ នាងមិនចុះសូម្បីមួយរយដុល្លារ ដោយនាងបញ្ជាក់ថា នាពេលកន្លងមក មានខាងផលិតករខ្លះហ៊ានផ្ដល់ឲ្យនាងក្រោមនេះតិចតួចរួចមកហើយ តែនាងមិនទទួលថត ដោយសារតែនាងបានកំណត់ក្នុងចិត្តថា ទាល់តែបាន៥ពាន់ដុល្លារ ទើបទទួលថតរឿង។ នាងថា ផលិតករទទួលបានប្រាក់ចំណេញច្រើនណាស់ពីការផលិតរឿងជាពិសេសនៅក្នុងកាល:ទេស:ដែលរឿងដាក់បញ្ចាំងតាមរោងកុនមានភាពរីកចម្រើន។ ដូច្នេះបើមិនហ៊ាន៥ពាន់ដុល្លារ គឺនាងសុខចិត្តទទួលត្រឹមកម្មវិធីធ្វើពិធីការិនីក្រៅឆាក និងថតស្ពតក៏ទទួលបានកម្រៃមិនក្រោមនោះដែរ៕

photo_2016-08-22_08-14-03

photo_2016-08-22_08-14-06

photo_2016-08-22_08-14-12

photo_2016-08-22_08-14-15

photo_2016-08-22_08-14-20

photo_2016-08-22_08-14-23

photo_2016-08-22_08-14-27

photo_2016-08-22_08-14-31

photo_2016-08-22_08-14-35

photo_2016-08-22_08-14-37

មតិយោបល់