ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សកម្មជនពាក់របាំងមុខរូបលោកពូទីន ស្នើសុំសិទ្ធិជ្រកកោននៅអ៊ុយក្រែន

អ៊ុយក្រែន: អាជ្ញាធរអ៊ុយក្រែនបាននិយាយថា សកម្មជនគណបក្សប្រឆាំងជនជាតិ រុស្ស៊ីម្នាក់ បានស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអ៊ុយក្រែន គឺលោក Roman Roslovtsev ដែលគេ បានស្គាល់ថា ជាក្រុមតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលបុរសរូបនេះ បានពាក់ របាំងលោកពូទីន បានឆ្លងចូលទៅក្នុងប្រទេសអ៊ុយក្រែន មកពីប្រទេសបេឡារុស។ នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦។

គាត់បានប្រាប់ទូរទស្សន៍នៅក្នុងស្រុកថា គាត់បានស្វែងរកសិទ្ធិជ្រកកោន ដោយសារតែការធ្វើទុកបុក ម្នេញដោយអាជ្ញាធររុស្ស៊ី។ ហើយទីភ្នាក់ងារព្រំដែនរបស់អ៊ុយក្រែនបាននិយាយថា កម្មវិធីសម្រាប់សុំសិទ្ធិ ជ្រកកោននេះ ត្រូវបានពិនិត្យមើលដោយអាជ្ញាធរធ្វើចំណាកស្រុកផងដែរ។

ទីភ្នាក់ងារនេះបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដែលមិនបានបញ្ចេញឈ្មោះលោក Roslovtsev នោះទេ ប៉ុន្តែបាននិយាយថា អ្នកនិពន្ធនិងមន្ត្រីសាធារណៈដ៏ល្បីជនជាតិរុស្ស៊ីម្នាក់ ដែលគេស្គាល់ថា ជាសកម្មជនតវ៉ាប្រឆាំងរុស្ស៊ី បានដាក់ពាក្យសុំសិទ្ធិជ្រកកោន។

លោក Roslovtsev មានអាយុ ៣៦ឆ្នាំ​ត្រូវបានចាប់ឃុំខ្លួនយ៉ាងហោចណាស់ចំនួន ៩ដង ដោយអាជ្ញាធរ​រុស្ស៊ី បន្ទាប់ពីការដើរនៅក្នុងទីលានក្រហមក្រុងម៉ូស្គូ ដោយសារបានពាក់របាំងមុខរូបលោកពូទីន។ ហើយ អាជ្ញាធរបាននិយាយថា សកម្មភាពរបស់គាត់ ល្មើសនឹងច្បាប់តវ៉ារបស់រុស្ស៊ី។

សូមបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនៅតែមានជម្លោះជាមួយរដ្ឋាភិបាលក្រុងកៀវ ក្រោយពីរុស្ស៊ីបាន​បញ្ចូល​តំបន់គ្រីមៀ ក្លាយជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤ និងអ្នកគាំទ្របំបែកខ្លួននិយមរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន៕

Russian 'Putin mask' activist 01Russian 'Putin mask' activist

មតិយោបល់