អាមេរិក: បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ Mississippi ក្រោយពីបានសម្លាប់មនុស្ស ៥នាក់ រួមមានស្ត្រីមានផ្ទៃពោះម្នាក់ផងដែរ ដែលពួកគេរស់នៅជនបទ Citronelle នៅក្នុងតំបន់ Alabama។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦។
តាមរបាយការណ៍ទូរទស្សន៍ CNN បានឱ្យដឹងថា ជនសង្ស័យមានវ័យ ២៧ឆ្នាំរូបនេះ បានប្រគល់ខ្លួនឱ្យប៉ូលិស បន្ទាប់ពីគាត់បានសំលាប់មនុស្សប្រាំនាក់ នៅក្នុងគ្រួសារមិត្តស្រីរបស់គាត់ ហើយបុរសរូបនេះ បានប្រើប្រាស់អាវុធនិងឧបករណ៍ផ្សេងទៀត ដើម្បីសម្លាប់គ្រួសារមិត្តស្រីរបស់ខ្លួន។
លោក Derrick Dearman ចាប់ជំរិតមិត្តស្រីនិងទារកអាយុបីខែ បន្ទាប់ពីបាញ់សម្លាប់ពួកគេនេះ គាត់បានបើកឡានជូនពួកគេត្រឡប់ទៅផ្ទះឪពុករបស់គាត់ នៅក្នុងរដ្ឋ Mississippi ប៉ុន្តែក្រោយមកគាត់បានសម្រេចចិត្ត ដោះលែងពួកគេឲ្យមានសេរីភាព ហើយប្រគល់ខ្លួនឲ្យប៉ូលិស នេះបើយោងតាមការិយាល័យចល័តនៅតំបន់ស្ថានីយប៉ូលិស៕
មតិយោបល់