ព័ត៌មានសិល្បៈ និងកម្សាន្ត

អាន វិសាល ស្ងាត់ពីសិល្បៈ បើករបរថ្មី តាមចិញ្ចើមផ្លូវ

ភ្នំពេញ: បន្ទាប់ពីស្ងប់ស្ងាត់ ក្នុងរង្វង់សិល្ប: ជាពិសេស​កម្រនឹងបង្ហាញ វត្តមាន ក្នុងកម្មវិធីសិល្ប:ធំៗ នោះ អាន វិសាល បានបើកមុខជំនួញថ្មីមួយទៀត នោះគឺមុខ​របរតាមចិញ្ចើមផ្លូវ ​លក់ស្វាយកាពិផ្អែម​ ។​

បើយោងតាម គណនី ហ្វេសប៊ុក របស់លោក អាន វិសាល បានសរសេរនៅមុននេះបន្តិច ឲ្យដឹងថា «បើកហើយសូមជួយគាំទ្រផងបាទ នៅផ្លូវលេខ១៤៣ ផ្ទះ១៦៨ជិតហាងកាត់សំលៀកបំពាក់បារាឌីទួលទំពូង» ។​
បើទោះបីជាយ៉ាងនេះក្តី ខាង Post News មិនទាន់អាច​ទំនាក់ទំនង សូមការបញ្ជាក់ពី តារាចម្រៀង អាន វិសាល បាននៅឡើយ នៅព្រឹកនេះ ៕​

An Visal

visal

មតិយោបល់