ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា Tik Tok សុខ លីន ដាច់ចិត្តទម្លាយថា ខ្លួនធ្លាប់មានគ្រួសារ និងមានកូនប្រុសម្នាក់រួចហើយ

 

(ភ្នំពេញ)៖ តារាស្រីវ័យក្មេង មានភាពល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម Tik Tok KW សុខលីន ដែលត្រូវបានហ្វេនៗ និងអ្នកនិយមគាំទ្រតែងហៅថា ម៉ាក់លីនៗនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ។ ដោយកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានទម្លាយរឿងរ៉ាវជីវិតផ្ទាល់ខ្លួន ប្រាប់ដល់អ្នកគាំទ្រ ថារូបខ្លួនធ្លាប់មានស្វាមីរួចទៅហើយ និងថែមទាំងមានកូនប្រុសម្នាក់ផងដែរ។

យ៉ាងណាមិញ ក្រោយប្រាប់រឿងរ៉ាវជីវិត ថាខ្លួនធ្លាប់មានប្រវត្តិមានស្វាមី ហើយថែមទាំងមានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់មួយផងដែលនោះ ស្រាប់តែរំលងបានប៉ុន្មានថ្ងៃមុននេះ អ្នកនាង សុខលីន បានបង្ហោះសារមួយឃ្លាផ្ញើជូនកូនប្រុសបណ្តូលចិត្តយ៉ាងដូច្នេះថា «អាណិតកូនប្រុសមាសម្តាយ ម្ដាយគ្មានវាសនាបាននៅជិតថ្នាក់ថ្នមកូនអោយល្អដូចម្ដាយគេសោះសូមទោសផងណាកូនប្រុសរបស់ម៉ាក់ម៉ាក់ស្រលាញ់កូនណាស់ដឹងអត់»។

គួរជម្រាបថា តារាស្រីរូបស្រស់ សុខលីន បានសាងប្រជាប្រិយភាពរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ដែលជំហានដំបូងតារារូបបានកសាងភាពល្បីល្បាញរបស់ខ្លួនក្នុងវិស័យសិល្បៈ ទើបបោះមួយជំហានទៀតចូលក្នុងវិស័យសិល្បៈ ជាពិសេសគឺបានចូលរួមសម្តែងជាមួយនឹងក្រុមលោក ផាត់តាភូ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករផងដែរ៕

 

មតិយោបល់