កូរ៉េខាងត្បូង: អាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅថ្ងៃចន្ទនេះ ដោយជំរុញឱ្យមានការព្រមានពីការសងសឹកពីកូរ៉េខាងជើង ចំពេលដែលមានភាពតានតឹងនៅលើឧបទ្វីបនេះរួចមកហើយ បន្ទាប់ពីអ្នកការទូតក្រុងព្យុងយ៉ាងបានរត់ទៅចុះចូលជាមួយស៊េអូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦។
កូរ៉េខាងជើងបានក្លាយទៅជាប្រទេសឯកោមួយបន្ថែមទៀត បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន កាលពីខែមករា ជាលើកទីបួននិងការចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ កាលខែកុម្ភៈ ដែលនាំមកនូវការរឹតបន្តឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ U.N.ថា ក្រុងព្យុងយ៉ាង បានផ្គើនក្នុងការបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនដង។
កងទ័ពសហរដ្ឋអាមេរិកប្រហែល ២៥.០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធយោធា Ulchi Freedom Guardian ដែលចាប់ផ្តើមរហូតដល់ថ្ងៃទី០២ ខែកញ្ញានេះ ហើយគណៈកម្មាធិសមយុទ្ធសន្តិភាពបញ្ជាការ U.N. ដែលដឹកនាំដោយសហរដ្ឋអាមេរិយោធា បាននិយាយថា ខ្លួនបានជូនដំណឹងដល់កងទ័ពកូរ៉េខាងជើង ពីការធ្វើសមយុទ្ធនេះ ពោលគឺមិនមែនជាការបង្កហេតុនោះទេ ប៉ុន្តែជាសមយុទ្ធយោធាប្រចាំឆ្នាំរាល់ដង។
សប្តាហ៍មុនប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ឯកអគ្គរដ្ឋទូតរងខាងជើងនៅក្នុងទីក្រុងឡុងដ៍ បានផ្តាច់ខ្លួននិងបានមកដល់កូរ៉េខាងត្បូងជាមួយនឹងក្រុមគ្រួសាររបស់គាត់ នៅក្នុងការវាយប្រហារយ៉ាងអាម៉ាស់មុខដល់របបរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕
មតិយោបល់