ភ្នំពេញៈ បើទោះបីជាមិនហានបញ្ចេញមតិថា សូឡូអាលប៊ុម «ខ្សែជីវិត» របស់ខ្លួន អាចនឹងផ្ទុះនៅលើទីផ្សារ ប៉ុន្តែអាលប៊ុមចុងក្រោយរបស់ យូរី ដែលកំពុងតែធ្វើនេះ បានទទួលបានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុក។
វាហាក់ដូចជាប្លែកបន្តិច សម្រាប់ យូរី តារាចម្រៀងផលិតកម្ម សាន់ដេ ដែលលើកនេះ បានចេញ អាលប៊ុមមួយ ដាច់តែឯង ដើម្បីវាយលុកទីផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះ។
អ្វីដែលគេកត់សម្គាល់បំផុត សម្រាប់ អាលប៊ុម «ខ្សែជីវិត» នេះគឺបង្ហាញពីភាពកំសត់ របស់ក្មេងស្រីម្នាក់ ត្រូវបាន បងស្រីរបស់ខ្លួនយកទៅបោះបង់ចោល នៅចំណតរថភ្លើង ធ្វើឲ្យបែកបាក់ឪពុកម្តាយ ផ្លាស់ប្តូរជីវភាព ទៅរស់នៅសែនឆ្ងាយ ជាមួយជីដូនចាស់ជរាម្នាក់។
យូរី បានប្រាប់ Post News ឲ្យដឹងថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ខណៈដែល អាលប៊ុម «ខ្សែជីវិត»មិនទាន់ចេញជាផ្លូវការផង មានអ្នកទស្សនា នៅលើហ្វេសប៊ុកច្រើនយ៉ាងនេះ បន្ទាប់ពីផុសនៅលើហ្វេសប៊ុក ហើយក៏ធ្វើឲ្យខ្ញុំប្លែកចិត្តផងដែរ » ។មួយវ៉ុលនេះ មាន១០បទ ដោយមានទាំងបទ Original Song និងបទ Cover ដោយតម្រូវធ្វើជាខ្សែជីវិត ដ៏កំសត់ របស់ក្មេងស្រីម្នាក់ ព្រាត់ប្រាស់គ្រួសារ។
យូរី បានបន្ថែមថា ចុងបញ្ចប់នៃសាច់រឿងក្នុងអាលប៊ុម ខ្សែជីវិត នេះ ខ្ញុំ(ជាក្មេងស្រីកំសត់) បានជួបម្តាយវិញ តែទម្រាំបានជួបគឺវេទនាខ្លាំង ។ មួយវិញទៀត ត្រង់ឈុត បងស្រី(កូនចិញ្ចឹម) បានព្យាយាមសម្លាប់ ដោយចង់ទម្លាក់នឹងជ្រោះ ជាពិសេស ក្រោយយាយចិញ្ចឹម ស្លាប់ទៅ ក៏នៅតែលតោលម្នាក់ឯង រួចក៏ស្គាល់តួប្រុស ឡើងទៅធ្វើការនៅភ្នំពេញ ដោយសូមគេធ្វើការពីកន្លែង១ ទៅកន្លែងមួយ និងគ្មានលុយបង់ថ្លៃផ្ទះជួលគេ ជាពិសេសតួស្រី ចិត្តអាក្រក់តាមសម្លាប់ ម្តងហើយម្តងទៀត រហូតដល់តួកាចផ្តាច់ជីវិតខ្លួនឯង។
សូមបញ្ជាក់ផងដែរថា សម្រាប់អាលប៊ុមនេះ មានការចូលរួមសម្តែង ពីតារាសម្តែង ហេង ស្រីពេជ្រ ដើរជាតួម្តាយ ហើយហេតុរឿងនេះដែរ កើតចេញពីការស្រឡាញ់មិនស្មើភាព ទៅលើកូនចិញ្ចឹម និងកូនបង្កើត៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=-1rVk5oXNlM
មតិយោបល់