ព័ត៌មានជាតិ

ឪពុកចិត្តឃោរឃៅ ធ្វើទារុណកម្មលើកូន ផ្ញើទៅអតីតប្រពន្ធ

រូប​ភាព​ស្តែង​ឲ្យឃើញពី ឪពុកចិត្ត​ឃោរ​ឃៅ បានព្យាយាម​ប្រើហិង្សាលើកូនប្រុស​អាយុ ១ឆ្នាំ ដោយ​ប្រើ​ជើង ជាន់លើ ករបស់កូន ដើម្បីទៅកាន់​អតីតប្រពន្ធ ឲ្យឈឺចាប់ ។​ នេះបើយោងតាមគេហទំព័រ Soha របស់វៀតណាម បានចុះផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០១៦​។​

រូបភាពដ៏ឃោរឃៅ នេះបានចែកចាយ នៅលើបណ្តាញអនឡាញ របស់វៀតណាម បន្ទាប់ពី​គូស្នេហ៍នេះ បានលែងលះគ្នា ដោយខាងប្រពន្ធបានយកកូនៗ ធំពីរ ទៅជាមួយ ហើយកូនពៅ ដែលមានអាយុ ១​ឆ្នាំ ទុក​ឲ្យប្តី ចិត្តឃោរឃៅ ជា​អ្នកចិញ្ចឹម ។
រឿងនេះមិនត្រូវបានបញ្ឈប់ ត្រឹមហ្នឹងនោះទេ ដោយ ប្តីខាងលើ បានប្រើហិង្សា ទៅលើកូន​តូចនេះ រួច​ផ្ញើទៅឲ្យ អតីតប្រពន្ធមើល ជាមួយនឹង​ការធ្វើទារុណ កម្មលើកូនតូច ។​
រឿងនេះដែរ បានធ្វើឲ្យ​អ្នកលេងអនឡាញ ក្នុងប្រទេស​វៀតណាម រំជួលចិត្ត ជាខ្លាំង និងសូម​ឲ្យអាជ្ញាធរ ចាប់​ឪពុកចិត្តឃោរឃៅ នេះ ដាក់ទោស ទៅតាមផ្លូវច្បាប់​​៕​

ហិង្សា (1)

ហិង្សា (2)

មតិយោបល់