ទីក្រុងហ្គ្រេនភ្នំពេញអន្តរជាតិ (Grand Phnom Penh International City) អភិវឌ្ឍលើផ្ទៃដីទំហំ ២៦០ហិកតា និងមិនត្រឹមតែជាទីក្រុងអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ ថែមទាំងមានទីតាំងសម្រាប់ វាយកូនហ្គោល ទេសភាពដ៏ខៀវស្រងាត់ បឹង និងមហាវិថីដ៏ធំទូលាយ ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Nicklaus Design មកពីសហរដ្ឋអាមេរិកផងដែរ។
លើសពីនេះទៅទៀតនោះ ហ្គ្រេនភ្នំពេញបានបង្កើតនៅគំនិតច្នៃប្រឌិតថ្មីមួយទៀត ជាមួយនឹង ពិភពទឹកដ៏អស្ចារ្យ ដើម្បីបម្រើជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តនាពេលលំហែកាយ។
ពិភពទឹកដ៏អស្ចារ្យ ( The Fantastic Water World ) បានវិវត្តន៍ និងដំណើរការយ៉ាងឆាប់រហ័ស នៅកម្ពុជា ដែលអភិវឌ្ឍលើផ្ទៃដីទំហំ ១២,០០០ម៉ែត្រការ៉េ ដែលមានកន្លែងធំទូលាយសម្រាប់ចំណតរថយន្ត ជាមួយនឹងអាងទឹក និងកន្លែងលេងទឹកធំទូលាយ ក៏ដូចជាគំនូ 3D និងល្បែងកម្សាន្តជាច្រើនទៀត។
សូមជម្រាបផងដែរថា កាលពីរសៀលថ្ងៃទី ៣ ខែមេសា ម្សិលមិញនេះ ហ្គ្រេនភ្នំពេញបានប្រារព្ធពិធី ខួប ១ឆ្នាំនៃពិភពទឹកដ៏អស្ចារ្យ ក៏ដូចជាដើម្បីស្វាគមន៍ដល់ភ្ញៀវទេសចរ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះផងដែរ៕
មតិយោបល់