អចលន​ទ្រព្យ

អគារភ្លោះកម្ពស់ ២៧ ជាន់នៅក្រុងតាខ្មៅដំណើរការសាងសង់បានប្រមាណជាង ៥០ ភាគរយហើយ

អគារភ្លោះកម្ពស់ ២៧ ជាន់ នៅក្រុងតាខ្មៅដំណើរការសាងសង់ បានប្រមាណជាង ៥០ ភាគរយហើយ នេះបើយោងតាមការឲ្យដឹងពី កញ្ញា សោភា បុគ្គលិកផ្នែកលក់នៃគម្រោង Center City Takmao។

អគារនេះ ឋិតក្នុងគម្រោង Center City Takmao ដែលមានចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រ នៃភាគខាងត្បូង រាជធានីភ្នំពេញ តាមបណ្តោយមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។ វាត្រូវបានសាងសង់លើផ្ទៃដី ប្រមាណជាជាង ១ម៉ឺនម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន ខុនដូចំនួន ៤៨៤ បន្ទប់ ផ្ទះពាណិជ្ជកម្មចំនួន ៦០ និង អគារពាណិជ្ជកម្ម ចំនួន ៨។

គម្រោងនេះ អភិវឌ្ឍដោយក្រុមហ៊ុន Tang Kung សហការជាមួយក្រុមហ៊ុន Riverside Group
លើទំហំទឹកប្រាក់វិនិយោគប្រមាណជា ១៥០ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា អគារភ្លោះនេះត្រូវបានគេរំពឹងថា ជាអគារខ្ពស់ជាងគេនៅទីក្រុងតាខ្មៅផងដែរ៕

មតិយោបល់